Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យកចំណីផ្លូវធ្វើអាជីវកម្មមិនខ្វល់និងស្ទះចរាចរណ៍ ខណៈចំណាត់ការរបស់អាជ្ញាធរខណ្ឌសែនសុខគ្មានប្រសិទ្ធិភាព

ភ្នំពេញ៖ តាមបណ្តាកំណាត់ផ្លូវនានា ជាពិសេសតាមផ្សារមួយចំនួនក្នុងខណ្ឌសែនសុខត្រូវបានក្រុមអាជីវកររំលោភធ្វើអាជីវកម្ម ដូចជា៖ ផ្សារដើមអំពិល ចំណែកពាក់កណ្តាលនៃផ្លូវ ម៉ុង ឬទ្ធី ត្រូវបានរំលោភជាទីតាំងលក់ដូរ ជាថ្នូរនិងការបង់ប្រាក់ខណៈអាជ្ញាធរខណ្ឌសែនសុខចុះចាប់តែអ្នកទន់ខ្សោយ បណ្តាលអោយរាស្ត្រទន់ខ្សោយហូរទឹកភ្នែកជារឿយៗ ចំណែក ឯផ្សាររីករាយនៅក្បែរផ្សារឈូកមានដែលខាងអាជ្ញាធរបានរៀបចំជាស្ថាពរ និងធ្លាប់ទទួលបានប្រាក់៨លាន រៀល ចែកគ្នាចាយនោះ មិនទល់និងពេលនេះ ក្រុមអាជីវករ ដាក់លក់យ៉ាងអាធិបតិយ្យលើសដើម។ បើក្រលេកមកមើលបណ្តោយផ្លូវ២៧១ចាប់ពីគល់ស្ពាន៧មករារហូតដល់គល់ស្ពានស្ទឹងមានជ័យដែលមានពាក់កណ្តាលផ្លូវជាខណ្ឌសែនសុខនិងពាក់កណ្តាលផ្លូវទៀតជាខណ្ឌទួលគោកប្រជាពលរដ្ឋបានធ្វើដំដើរឆ្លងកាត់តែងតែមានការអ៑ូរទំដោយសារមានការកកស្ទះចរាចរណ៍រាល់តែថ្ងៃនេះក៍ដោយសារក្រុមអាជីវករលក់ដូរមួយចំនួនបានយកចិញ្ចើមផ្លូវមកតាំងលក់ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះជាក់ស្តែងគឺនៅភូមិត្រពាំងឈូកក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខតែម្តង។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាង់ចំណុចខាងលើបានរអ៑ូរទាំថាផ្លូវខាងលើនេះសាលារាជធានីភ្នំពេញខិតខំប្រឹងប្រែងធ្វើថ្មីស្អាតដើម្បីមានភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរប៉ុន្តែបែរជាក្រុមអ្នកលក់ដូរមួយចំនួនតូច មកដាក់តាំងលក់និងយកចំណីផ្លូវខាងលើមកធ្វើអាជីវកម្មជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញដែលធ្វើអោយចំណុចខាងលើកកស្ទះចរាចរណ៍រាល់តែថ្ងៃតែម្តងមិនថាព្រឹកឫក៍ថ្ងៃឡើយ។

ប្រភពដដែលបានប្រាប់ទៀតថាទីនេះបើមិនចងអោយស្ទះចរាចរណ៍រាល់ថ្ងៃនោះលុះត្រាតែប្រជាពលរដ្ឋនិងអ្នកលក់ដូរតាមដងផ្លូវខាងលើចេះភ្ញាក់រលឹកដោយខ្លួនឯងនិងចូករួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរដែនដីដើម្បីកាត់បន្ថយកុំអោយស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋានផង។

យើងសង្កេតឃើញថានៅតាមបណ្តោយផ្លូវ២៧១នេះកន្លងមកលោកថេង សុថុល អឌិតជាអភិបាលរងខ ណ្ឌសែនសុខតែងតែដឹកនាំគណៈបញ្ជាការឯកភាពចុះរៀបចំសណ្តាប់ធ្លាប់ជាច្រើនលើកមកហើយដោយថែមទាំងមានធ្វើជាកិច្ចសន្យាអមផងប៉ុន្តែក្រោយពីលោកបានផ្ទេរភារកិច្ចទៅខណ្ឌច្បារអំពៅទៅនៅផ្លូវខាងលើនេះមិនដែលឃើញមានវត្តមានអាជ្ញាធរចុះរៀបចំដូចពីមុនឡើយទោះបីអ្នកលក់ដូរចង់ដាក់លក់លើផ្លូវក៍មើលមិនឃើញដែល។

ពាក់ព័ន្ធករណីនេះលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខបានប្រាប់ថាលោកនិងចុះធ្វើនៅពេលក្រោយពីព្រោះពេលនេះកំពុងជាប់ចុះរៀបចំនៅផ្លូវឧកញ៉ា ម៉ុង រិទ្ធ ហើយកន្លងមក គណៈបញ្ជាការឯកភាពខណ្ឌ សែនសុខតែតែចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់តាមផ្លូវនានាក្នុងខណ្ឌនិងបានណែនាំដល់បងប្អូនដែលលក់ដូរតាមដងផ្លូវអោចេះប្រើផ្លូវលក់ដូរតែ(មួយភាគបី)នៃចំណីផ្លូវចំណែកការនៅសល់គឺសំរាប់បងប្អូនធ្វើដំណើរដោយស្មើជើងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចណ៍ផងនិងគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកដែលប៉ុន្តែក្រោយពីអាជ្ញាធរភ្លេចត្រចៀកមកវិញដដែលដូចវែកចកអញ្ចឹង។

មានការខ្សិបខ្សៀវគ្នាថា ការរៀបចំផ្សារ ឬការលក់ដូររំលោភលើចិញ្ចើមផ្លូវនេះ គ្មានប្រសិទ្ធិទេ ព្រោះក្រោយការរៀបចំ នៅតែមានមន្ត្រីខណ្ឌសែនសុខដើរប្រមូលលុយញាត់ហោប៉ៅរហូត។

14716156_1741973412730062_2868151835510800956_n14369964_1731657983761605_2034853267589670335_n 14591803_1740450009549069_4948366821140886990_n 14642451_1801326863437812_7708600084727499234_n 14650211_1801326816771150_7294292601157758911_n 14657269_1801327040104461_2425695336557138374_n

9e2dac21-6a07-4edc-b2cd-6e2fbf5e6958 1254116b-68fc-4c29-8535-9339c971e19d edeb1638-8a31-4c80-8031-b3169f46b566 1 of 4,879

ចំនួនអ្នកទស្សនា
  • 0
  • 53
  • 2,340
  • 8,757,182

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More