Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ និងគ្រួសារទីទ័លក្រ ចំនួន៦៥០គ្រួសារ រស់នៅស្រុកកោះធំ ខេត្តកណ្ដាល ថ្លែងអំណរគុណកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់អំណោយមនុស្សធម៌ជូនពួកគាត់

កណ្ដាល៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចៅ តុល ព្រទាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូន ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ និងគ្រួសារទីទ័លក្រ ចំនួន ៦៥០គ្រួសារ មកពីឃុំចំនួន១១ នៃស្រុកកោះធំ ខេត្តកណ្ដាល ជាលើកទី២ ដែលពិធីនេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះធំ ខេត្តកណ្ដាល។

ជាមួយនឹងការពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ និងលុបបំបាត់ជម្រកមូសខ្លា ដែលជាប្រភពចម្លងជំងឺគ្រុនឈាម។ ទន្ទឹមនឹងនោះ សូមប្រជាពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងរាល់ពេលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក មិនត្រូវផ្ទុកលើសទម្ងន់ ដើម្បីជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ។ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព។ ចំណែកបុរស ត្រូវចូលរួមជួយសម្រាលការងាររបស់ស្ត្រី និងជៀសវាង បង្កអំពើហឹង្សាក្នុងគ្រួសារ។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋ មានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំនន់ទឹកភ្លៀងដែលអាចកើតមាន ដោយសារបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួលជាញឹកញាប់ ។

ទន្ទឹមនឹងការទទួលបានក្នុងមួយគ្រួសារ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង ១ដើម និងថវិកាមួយចំនួន ប្រជាពលរដ្ឋទីទ័លក្រទាំង ៦៥០គ្រួសារ មានសេចក្ដីសោមនស្សក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា បានចាត់សហការី ចុះផ្ដល់អំណោយជូនពួកគាត់ដែលមានជីវភាពលំបាកទីទ័លក្រពិតប្រាកដ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

14642246_330630543996925_7740085292272984971_n 14650144_330630843996895_5509978396141011549_n 14671146_330630597330253_360266003178382187_n 14720595_330630670663579_7235782704773312731_n

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More