Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្លូវ៥៩៨ សែនសុខ ខូចដូចថ្លុកក្របី អាជ្ញាធរខណ្ឌ មិនជួសជុល ហាក់ផ្គើននិងសេចក្តីណែនាំ សម្តចតេជោ

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋសូមសំណូមពរអាជ្ញាធរក៍ដូចសាលារាជធានីភ្នំពេញជួយសង្គ្រោះផ្លូវ៥៩៨ម្តុំត្រឡោកបែក ក្នុងខណ្ឌសែនសុខផងពេលនេះរងនូវការខូចខាតយ៉ាងដំណំស្ទើរធ្វើដំណើរលែងកើតទៅហើយ។ ផ្លូវដែលរងការខូចខាតខាងលើនេះស្ថិតនៅលើកំណាត់ផ្លូវ៥៩៨ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខដែលមានប្រវែងជិត ៥០ ម៉ែត្រប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងផ្លូវខូច និងអ្នកធ្វើដំណើរឆ្លងកាត់ទៅមកជារៀងរាល់ថ្ងៃតាមផ្លូវដែលខូចនេះ បានរិះគន់ថា មូលហេតុដែលនាំឱ្យកើតមានក្រឡិកក្រឡុកដូចសំបុកមាន់ដ៏ច្រើនកន្លែងនៅកំណាត់ផ្លូវខាងលើនេះគឺដោយសារតែមានរថយន្តដឹកទំនិញធុនធំៗជាច្រើនគ្រឿងឆ្លងកាត់ទាំងយប់ទាំងថ្ងៃតែម្តង ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថានៅពេលខូចខាតតិចតួច គេមិនឃើញមានអាជ្ញាធរ ឬមន្ទីរពាក់ព័ន្ធណាម្នាក់ប្រញាប់ធ្វើការជួសជុលនោះឡើយ ដោយបណ្តែតបណ្តោយទុកឱ្យរីករាលដាលកាន់តែធំឡើងៗបើសិនជាខូចតិចជួសជុលនោះមិនដល់ថ្នាក់នេះទេ ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសដែលសម្តេច អញ្ចើញអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ ព្រមានដលតំណែងលោកសាំ ពិសិដ្ឋប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ចូនរាជធានីភ្នំពេញបើសិនជាលោកបន្តអោយផ្លូវដែលខូចខាតត្រូវនៅរាំរៃរហូតហើយមិនធ្វើការ ជួលជុល ។

ប៉ុន្តែក្រឡេកមកមើលកំណាត់ផ្លូវខាងលើនេះវិញ គឺមិនមែនត្រឹមតែជួលជុលតែប៉ុណ្ណោះទេគឺផ្លូវខាងលើនេះ ខូចខាតស្ទើរធ្វើដំណើរលែងកើត ទៅហើយ ។

ដូច្នេះដើម្បីឆ្លើយតបទៅហ្នឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលគួរណាស់មន្ទីរសាធារណៈការ និងសាលារាជធានីភ្នំពេញ ប្រញាប់ស្ថាបនាផ្លូវមួយកំណាត់ខាងលើនេះជូនប្រជាពលរដ្ឋ ព្រោះផ្លូវនេះមានសារៈសំខាន់ណាស់ គឺរំដោះការកកស្ទះ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌទួលគោក រាជធានីភ្នំពេញ .។

ពាក់ព័ន្ធនិងករណីផ្លូវខូចខាងលើនេះ លោក បឹុល កុសល អភិបាលខណ្ឌសែនសុខបានមានប្រសាសន៍អោយដឹង ថាលោកបានធ្វើសំណើរជាលាយល័ក្ខអក្សររាយការណ៍ទៅកាន់សាលារាជធានីភ្នំពេញ រួចហើយហើយសាលារាជធានីនិងដាក់គ្រឿងចក្រធ្វើក្នុងពេលឆាប់ៗនេះដែល។

img_0092 img_0091 img_0089 img_0094 img_0093

b6dd7100-190a-4230-ada5-1b75b594d7b5 bc4a0c1d-85c6-4271-ba3f-488b555b7725 bc78efd8-f2d6-41d0-9d00-a944cc99d7433d437bea-c419-4a2e-bcbe-c316c4e9af5a 112e1c89-4a59-4280-bd9c-1a089f82eae8document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More