Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សឿង ផានផាភួង ប្រតិកម្មខ្លាំង ប្តឹងមន្ត្រីយោធាម្នាក់ដែលផ្សាយកូននាងស្លាប់

សិល្បៈ៖ តារាសម្តែងអ្នកនាង សឿង ផានផាភួង បានប្រតិកម្មខ្លាំងនិងប្រកាសត្រៀមប្តឹងលើបុរសម្នាក់ដែលថាកូននាងស្លាប់បង្កព័ត៌មានមិនចាមអារាមពេញហ្វេសប៊ុក ធ្វើឱ្យក្រុមគ្រួសារនាងដេកមិនលក់ពេញមួយយប់ ហើយចាត់ទុករឿងនេះជារឿងប្រមាថអាយុជីវិតមនុស្សកំពុងរស់នៅ។

 

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ មានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះថា Vanna Ra បានបង្ហោះរូបរបស់ ឈូឈូ ដោយសារសេរថា “នៅលើលោកយើងនេះទេវតាពិតជាអាយុត្តិធម៌ខ្លាំងណាស់ តើហេតុអ្វីទៅធ្វើបាបតែមនុស្សស្លូតត្រង់បែបនេះឱកូនស្រីពៅប៉ាពីថ្ងៃនេះតទៅប៉ាម៉ាក់តាយាយទូតបងប្អូនញាតិមិត្តទាំងឡាយ លែងបានឃើញ មុខស្នាមញញឹមកូនស្រីពៅទៀតហើយ។ សូមឱ្យព្រលឹងនឹងវិញ្ញណក្ខ័ន្តកូនស្រីពៅទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នឹងសូមឱ្យកើតជាតិណាៗកុំឱ្យអភ័ព្វដូចជាតិនេះណាកូនស្រីពៅ”។

ជាមួយគ្នានោះ កុមារី អាង សុជាតា ហៅ ឈូឈូ បាននិយាយថា “ជំរាបសួរបងប្អូនទាំងអស់គ្នា…ខ្ញុំមិនដែលស្គាល់គាត់ជាអ្នកណាទេ !! នេះជាព័ត៌មានមិនពិត ខ្ញុំមិនយល់ហេតុអីមកប្រមាថជីវិតខ្ញុំ?? យកជីវិតខ្ញុំលេងសើចចឹងមែនលោកពូ??? សូមជួយលុបគ្រប់យ៉ាងដែលលោកពូ post ពីខ្ញុំផង…អរគុណច្រើន”។

អ្នកនាង សឿង ផានផាភួង ដែលជាតារាសម្តែងល្បីតួឆ្នាស់ឆ្នើម និងជាម្តាយកុមារី ឈូឈូ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងដោយ នាងមិនយល់មូលហេតុអ្វីបានជាបុរសម្នាក់នោះ សុខៗមកបង្ហោះរឿងបែបនេះ ធ្វើឱ្យមនុស្សច្រើនភ្ញាក់ផ្អើល ជាពិសេសបងប្អូនសាច់ញាតិរបស់នាង មិនដេកពួនមួយយប់ពេញ រឿងគេថា ឈូឈូ ស្លាប់។ កូនស្រីរបស់នាង នៅផ្ទះសុខសប្បាយធម្មតាសោះ មិនបញ្ហាអ្វីឡើយ បែរជាបង្ហោះបែបនេះ ធ្វើឱ្យចលាចលពេញហ្វេសប៊ុកនិងសារព័ត៌មាន។ 

ក្នុងនាមជាម្តាយ នាងបានបញ្ជាក់ថា នាងមិនសុខចិត្តឡើយ ធ្វើឱ្យនាងភ័យស្ទើរតែត្រជាក់ចុងដៃចុងជើង មកថាកូនស្រីនាងស្លាប់។ ចៃដន្យនោះទៀត កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈនេះ នាងកំពុងបំពេញការងារថតរឿងនៅសៀមរាប ស្របពេលមកផ្ទុះរឿងបែបនេះ នាងព្រួយបារម្ភយ៉ាងខ្លាំងឡើងរថយន្តមកភ្នំពេញវិញភ្លាមៗតាំងចិត្តនឹងចាត់ការរឿងនេះ។ នាងមិនសុខចិត្តឡើយ នាងនឹងស្វែរកបុរសនេះដោយត្រៀមជួបជាមួយមេធាវីដាក់ពាក្យប្តឹងដែលផ្សាយព័ត៌មានមិនពិតបង្កក្តីបារម្ភបែបនេះ។

ប៉ុន្តែស្រាបតែព្រឹកឡើងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បុរសម្នាក់នេះ បានលុបការបង្ហោះនោះ ហើយបកស្រាយថា យល់ច្រឡំទៅវិញ ដោយយករូបកុមារីម្នាក់ផ្សេងទៀតមកបង្ហោះជំនួស។ សម្រាប់មហាជននិងបណ្តាញសារព័ត៌មាន នៅតែឆ្ងល់ថា បុរសម្នាក់ ធ្វើបែបនេះមានគោលបំណងអ្វី ឬ ចង់បានល្បីឈ្មោះ ឬចង់បានគេចាប់អារម្មណ៍ ? មហាជននាំគ្នាបញ្ចេញមតិថា កូនស្រីខ្លួនបង្កើតផ្ទាល់ មិនដែលអ្នកកណាមិនចាំមុខ មិនចាំរូបថតនោះ សុខៗយករូបតារាល្បី ឈូឈូ មកបង្ហោះថាជាកូនស្រីពៅស្លាប់ទៅវីញ ឬ កូនខ្លួនឯងក៏វង្វេងមិនចាំ៕  ដោយ៖ បូរិន

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More