Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បាក់ក ស្លាប់ភ្លាមៗ ខណ:បើកម៉ូតូទៅបុករថយន្តចតលើចិញ្ចើមផ្លូវ

ភ្នំពេញ៖ បុរសជាអ្នកអ្នកអំពៅសាងម្នាក់បានបាក់ក ស្លាប់ភ្លាមៗដោយបើករម៉កលក់កង់បីលក់អំពៅសាងលឿនពេកជ្រុលទៅបុករថយន្តដែលចតលើចិញ្ចើមផ្លូវចំបញ្ឆិតចំហៀង។ហេតុការណ៍ដ៍រន្ធត់កើតឡើងនៅវេលាម៉ោង ១និង៥០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៨ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខឃ្លាំងសាំងសូគីមិច ក្នុងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។
តាមព័ត៍មានពីកន្លែងកើតហេតុអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាអ្នកបើកម៉ូតូកង់បីលក់អំពៅសាងមិនមានស្លាកលេខ បើកតាមបណ្ដោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តម៉ាកPHJEROSPORTពណ័ខ្មៅដែលចតដេកលើចិញ្ចើមផ្លូវចំបញ្ឆិតខាងឆ្វេងពេញទំហឹងបណ្ដាល បោកនិងថ្នល់បាក់ករស្លាប់ភ្លាមៗគួអោយអាណោចអធម៌។

សាកសពជនរងគ្រោះមានឈ្មោះឃឿនហេនភេទប្រុសអាយុ៣៨ឆ្នាំមុខរបលក់អំពៅសាងស្នាកមនៅផ្ទះជួលក្រោយឃ្លាំងសាំងសូគីមិចក្នុងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។
ក្រោយកើតហេតសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទាក់ទងរកសាច់ញ្ញាតិអោយមកយកសាកសពទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កនិងរម៉កកង់បីត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកការិយាល័យចរាចរណ៍ស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

1 of 4,893

ចំនួនអ្នកទស្សនា
  • 0
  • 368
  • 1,736
  • 8,766,607

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More