Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រឹបអូសថ្នាំកូកាអ៊ីន១៣៩០ក្រាម នៅព្រលានយន្តហោះ អន្តរជាតិសៀមរាប

ខេត្តសៀមរាប៖ សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីជនជាតិ វេណេហ៊្សុយអេឡា វ័យ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ច ចម្រុះឃាត់ខ្លួន នៅច្រក ព្រលានយន្ត ហោះអន្តរជាតិ សៀមរាប និងរឹបអូស ថ្នាំកូកាអ៊ីន១៣៩០ក្រាម។

ការឃាត់ខ្លួន ធ្វើឡើង នៅថ្ងៃទី ១៧ខែតុលាឆ្នាំ២០១៦។ កំលាំងជំនាញការិ.ប្រឆាំង គ្រឿងញៀន បានទទួលពត៌មានពីមន្ទី ប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាតាម ដានសកម្មភាព ប្រភពចេញដំណើរ រហូតមកគោលដៅអាកាសយានដ្ឋាន សៀមរាប ដោយឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរង និងឯកឧត្តម ខៀវ សាមន ប្រធានមន្ទីប្រឆាំង គ្រឿងញៀ ក្នុងកិច្ចប្រតិបត្តការ នៅអាកាស យានដ្ឋានខេត្តសៀមរាប ដឹកនាំបញ្ជាប្រតិបត្តការផ្ទាល់ដោយ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តសៀមរាប និងឯកឧត្តម សត ណាឌី ស្នងការនគរបាលខេត្ត បានបញ្ជារ ឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង ដឹកនាំការិជំនាញ ចុះសហការជាមួយ ស្ថាប័ន្ន គយច្រកអាកាសយានដ្ឋាន អន្តរជាតិសៀមរាប និងនគរបាល ច្រកអន្តរជាតិ សៀមរាប កងរាជអាវុធហត្ត ខេត្ត ដឹកនាំសម្របសំរួលដោយព្រះរាជអាជ្ញរង ជួន សុបញ្ញា។
ស្ត្រីខាងលើឈ្មោះ Nabellis Del Carmen Garcia Guillen ចេញដំណើរពី ក្រុងសៅបូឡូ(Sao Paulo) តាមជើង ហោះហើEK 374 Emirates ឆ្លងកាត់ប្រទេស ឌូបៃ ប្រទេស អារ៉ាប់រួម(DUBAI AE)មកដល់អាកាសយាន្តដ្ឋាន សុវណ្ណាភូមិក្រុងបាងកក និងបន្តតាមជើងហោះហើរ ពីទីក្រុងបាងកក មកសៀមរាប តាមជើងហោះ ហើរលេខ PG909 ម៉ោង១៩៥៥នាទី។

1d281c34-a4e7-4511-b19d-2373a604b0a4 8a9224fa-85df-4760-81ef-97c6ba380e3f 39d57d5b-6ba9-4791-92e4-03db31e42403 14732259_1831370247081919_6790295492877919015_n4ea5981b-9c2a-4882-9263-e97f24e8c16d}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More