Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង បន្ទាប់ពីឈ្លោះប្រកែកជាមួយប្រពន្ធ

សៀមរាប៖ ប្តីប្រពន្ធមួយគ្រួសារ រស់នៅភូមិនគរក្រៅ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប បានឈ្លោះប្រកែកគ្នា២ទៅ៣ថ្ងៃមកហើយ ក្រោយពីឈ្លោះប្រកែកគ្នារួចមកភាគីខាងប្តីបានសម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯងនៅនឹងដើមឈើក្បែរផ្ទះ។ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង ០៥ៈ៣០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ នៅក្នុងហេតុចងកនេះដែរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះចងកខ្លួនឯងនឹងខ្សែក្រវ៉ាត់នៅលើដើមឈើក្បែរផ្ទះ បន្ទាប់ពីបានពិនិត្យសាកសព សមត្ថកិច្ចនគរបាលយើងបានសន្និដ្ឋានថាជនរងគ្រោះពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតមែន មិនមែនជាអំពើឃាត កម្មនោះទេ ដោយនៅលើរូបរាងកាយសាកសពពុំមានស្លាកស្នាមអ្វីក្រៅពីចងកនោះទេ។លោកអនុសេនីយ៍ឯក ដា ចំរើន អធិការរងនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន។បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយ រើត សុធី

14581583_407831289604982_1388037335177822242_n

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More