Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្តម វេង សាខុន បានចុះទៅពិនិត្យ វាយតម្លៃ និងចាត់វិធានការអន្តរាគមន៏ចំពោះផលប៉ះពាល់ និងការខូចខាតលើដំណាំកសិកម្ម និងសត្វ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ក្រោយពីបានទទួលដំណឹងថាមានជំនន់ទឹកភ្លៀងនៅស្រុកគងពិសី ស្រុកភ្នំស្រួច ស្រុកឧត្តុង្គ ក្រុងច្បារមន ស្រុកបរសេដ្ឋនិងស្រុកសំរោងទង កាលពីថ្ងៃទី១៧ ខែតុលា ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រួមជាមួយសហការីរបស់ បានចុះទៅពិនិត្យ វាយតម្លៃ និងចាត់វិធានការអន្តរាគមន៏ចំពោះផលប៉ះពាល់ និងការខូចខាតលើដំណាំកសិកម្ម និងសត្វ ដែលបានទទួលផលប៉ះពាល់។
តាមរយៈនៃការវាយតម្លៃជាបឋម គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៨ ខែតុលា នេះ នៅក្នុងខេត្តកំពង់ស្ពឺ មានស្រុក ក្រុង ចំនួន៦ ស្មើនឹង៣៤ឃុំ/សង្កាត់ ត្រូវជា ១៩៨ភូមិ បាននិងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ដែលចំនួនមានប្រភពសំខាន់ពីស្ទឹងព្រែកត្នោតស្រង់ ភ្នំឱរ៉ាល់ និងភ្នំស្រង់ គឺមានផ្ទៃដីស្រូវប៉ះពាល់ចំនួន ៤៧៧៦ ហិកតា និងអាចខូចខាតប្រមាណជា ៣១៦ ហិកតា ហើយនិងដំណាំរួមផ្សុំប៉ះពាល់ ២៣ហិកតា។
• ស្ថិតនៅចំពោះមុខស្ថានភាពនេះ ឯកឧត្តម បានចាត់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺសហការជាមួយអាជ្ញាធរមូលដ្ឋានចាត់នូវវិធានការមួយចំនួនជាបន្ទាន់៖
បញ្ចុះស្រូវពូជសម្រាប់ស្តារនិងសង្គ្រោះសស្រូវដែលបានប៉ះពាល់និងខូចខាត ដោយចែកជូនប្រជាកសិករតាមស្ថានភាពជាក់ស្តែង ដែលអាចមានប្រភពទឹកគ្រប់គ្រាន់ ដែលអាចត្រូវធ្វើថ្នាលសំណាបរួមសម្រាប់ចែកជូនកសិករ
• ត្រៀមពូជដំណាំសមស្របសម្រាប់ចែកជូននិងជំរុញកសិករធ្វើការដាំដុះពេលទឹកស្រក
• ជួយកសិករជម្លៀសសត្វទៅកាន់ទីទួលសុវត្ថិភាព និងត្រៀមថ្នាំនិងវ៉ាក់សាំងបង្ហានិងព្យាបាលសត្វឈឺ ក៏ដូចវិធានការអនាម័យសត្វ
• បញ្ចុះមន្ត្រីបច្ចេកទេសកសិកម្មជួយដល់កសិកឲ្យអស់លទ្ធភាព។

img_0363 img_0364 img_0365 img_0366 img_0367

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More