Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជាងប៊ៀកថ្នាំម្នាក់ធ្លាក់ពីលើអន្ទាកំពស់ប្រហែល ៥ ម៉ែត្រ តែសំណាងមិនគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ៖ ជាងប៊ៀកថ្នាំផ្ទះល្វែងម្នាក់ធ្លាក់ពីលើអន្ទាកកំពស់ប្រហែលជា ៥ ម៉ែត្រ តែសំណាងមិនគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ២០នាទីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២១០៦ ស្ថិតនៅទល់ផ្សារសារឿងយ៉ានីក្នុងភូមិបុរីកម្មករ សង្កាតដង្កោ ខណ្ឌដង្កោ។ ជនរងគ្រោះមានឈ្មោះ ម៉ុង យ៉ុង ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាប៊ៀកថ្នាំ ស្នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅភូមិគន្លង់ ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើតាមការរៀបរាប់ពីក្រុមការងារជាមួយគ្នាបានប្រាប់អោយដឹងថាមុនពេលកើតហេតុពួកគេបាននាំគ្នាធ្វើការងារដូចសព្វដង ដោយជនរងគ្រោះបានឡើងទៅប៊ៀកថ្នាំនៅជាន់ខាងលើ ចំណែកអ្នកដទៃធ្វើការនៅខាងក្រោម ខណៈដែលជងរងគ្រោះកំពុងធ្វើការ ស្រាប់តែបាក់អន្ទាធ្លាក់ចុះមកក្រោមបណ្ដាលអោយរងគ្រោះផ្នែកក្បាល នឹង បាក់កដៃខាងស្ដាំ។ បច្ចុប្បន្នជរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខណ្ឌដង្កោ។ គួររំលឹកដែរថាផ្ទះល្វែងនោះបានយកឬស្សីចាស់ៗយកមកធ្វើអន្ទារទើបបណ្ដាលអោយមានគ្រោះថ្នាក់បែបនេះ ។

08da23c3-1974-46d1-b930-4f17cb6bdde4-1 8e6ba008-68ad-463a-98bf-32d691703759 102c6cf6-8d3f-4b0c-856a-809078074ba7

1 of 4,897

ចំនួនអ្នកទស្សនា
  • 0
  • 4,639
  • 1,546
  • 8,772,424

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More