Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រួសាររងគ្រោះបាត់បង់អាយុជីវិតនៅករណីបាក់ថ្មភ្នំសង្កត់ នៅបន្ទាយមានជ័យទទួលបានការយកចិត្តទុកដាក់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បន្ទាយមានជ័យ ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយមន្ត្រី សាខាកាកបាទក្រកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅចូលបុណ្យសព កម្មករ៣នាក់ដែលទទួលមរណភាព កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយសារបាក់ថ្មភ្នំសង្កត់ នៅភូមិភ្នំដំបងត្បូង ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសដ៏ក្រៀមក្រំ សោកសង្រែងនេះ ឯកឧត្តម បានសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ ស្វាមី ឪពុក និងកូន ជាទីស្រីឡាញ់ទាំងវ័យក្មេង។ ជាមួយគ្នានេះដែរ ឯកឧត្តម បានបួងសួង និងឧទ្ទិសកុសលផលបុណ្យ ដល់សព និងសូមឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាកិច្ចឆ្លើយតប ក្រុមគ្រួសារនៃសព បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តជ្រះថ្លា សណ្តោសប្រណីដែលបានចាត់ សហការី នាំយកនូវ បច្ច័យ និងគ្រឿងឧបភោគ បរិភោគ មកចូលបុណ្យជាមួយក្រុមគ្រួសារសព និងសូមជូនមគ្គផលកុសលផលបុណ្យទាំងអស់នេះបានដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ សូមបានជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះ ៣នាក់ដែលស្លាប់រួមមាន៖
១./ឈ្មោះ ហែម គឹមលេង ហៅឡំ ភេទប្រុសអាយុ៥២ឆ្នាំ(អ្នកបើកអ៊ែស្កាវាទ័រ) ត្រូវជាឱពុក
២/.ឈ្មោះ លេង គឹមឡុង ភេទប្រុសអាយុ២៥ឆ្នាំ(អ្នកបើកអ៊ែស្កាវាទ័រ) ត្រូវជាកូនរស់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
៣.ឈ្មោះ ថន រដ្ឋា ហៅសាន់ ភេទប្រុសអាយុ៣៥ឆ្នាំ(អ្នកបច្ចេទេស ខួងថ្ម)មានស្រុកកំណើតខេត្តបាត់ដំបង។
ហើយហេតុការណ៍នេះកើតឡើងដោយសារជនរងគ្រោះឈ្មោះ ហែម គឹមលេង ហៅឡំបានបើកអ៊ែស្កាកាវាទ័រ កាយថ្មនៅលើកំពូលភ្នំធំ ស្រាប់តែថ្មខាងលើកំពូលភ្នំក៏បានបាក់មកក្រោម ព្រមទាំងអេស្ការ គឺមានកំពស់ប្រមាណជាង២០០ម៉ែត្រធ្លាក់មកសង្កត់អ្នកកំពុងខួងថ្មតែម្តងនិងអេស្កាវាទ័រ១គ្រឿងទៀត ៕

img_0506 img_0507 img_0508 img_0509 img_0510var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More