Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(បបស) អប់រំច្បាប់ចរាចរណ៍ដល់អ្នកបើកបររថយន្តដឹកកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស នាងកុកខេត្តកោះកុង

ខេត្តកោះកុង៖ លោក ជាវ ប៊ុនរិទ្ធ  តំណាងលោក  អ៊ុក សមវិទ្យា នាយកបេទ្បាជាតិរបបសន្តិសុខសង្គម (បបស) នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បានផ្ដើមធ្វើការអប់រំស្តីពីច្បាប់ចរាចរណ៏ផ្លូវគោក  និងចែកប័ណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករ -និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសនាងកុក ដែលមានអ្នកចួលរួមប្រមាណជិត១រយនាក់ ។

ក្នុងឱកាសនោះលោក ជាវ ប៊ុនរិទ្ធ បានថ្លែងថា  នេះជាការផ្សព្វផ្សាយដល់អ្នកបើកបររថយន្តទាំងអស់អោយយល់ដឹងអំពីច្បាប់ចរាចរណ៏ផ្លូវគោកអោយបានច្បាស់ រូមទាំងមានការយល់ដឹងអំពីការទទួលខុសត្រូវរវាងអ្នកបើកបរ និង ម្ចាស់រថយន្ត រួមទាំងយល់ដឹងអំពីសុវត្ថិភាពចរាចរណ៏លើមធ្យោបាយដឹកជញ្ជូន និងសុវត្តិភាពចរាចរណ៏លើការធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីរូមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ជាពិសេសគ្រោះថ្នាក់ចរាចរណ៏លើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ។

ជាមួយគ្នាលោក បានចែកប័ណ្ណបើកបរដល់អ្នកបើកបររថយន្តចំនួន៤៣នាក់ ក្នុងនោះមានប័ណ្ណបើកបរប្រភេទ ខ ចំនួន៣៦នាក់ និងប្រភេទឃ២ ចំនួន៧នាក់ និងបិទស្ទីគ័រសុវត្តិភាពលើរថយន្តដឹកជញ្ជូនផងដែរ ។

ជាចុងក្រោយ លោក ជាវ ប៊ុនរិទ្ទ ក៍បានផ្តែផ្តាំដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់មេត្តាបើកបរក្នុងសភាពទទួលខុសត្រូវខ្ពស់ ដើម្បីជាការចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ដែលអាចកើតមានជាយថាហេតុ ៕ដោយ៖វណ្ណឌី

img_0465 img_0468 img_0472 img_0473

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More