Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សង្វៀងជល់មាន់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ស្វាគមន៍ ស្នងការថ្មី?

បាត់ដំបង៖ ក្រោយពីការតែងតាំងលោកសាត គឹមសាន ជាស្នងការថ្មី នៃខេត្តបាត់ដំបងទីតាំងបញ្ជល់មាន់១កន្លែងស្ថិតនៅក្នុងភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែកំពុងចាប់ផ្តើមដំណើរការឡើងវិញហាក់គ្មានការរំខានពីសមត្ថកិច្ចឡើយ។

លោកសាត គឹមសាន ស្នងការនគរបាលដែលទើបឡើងកាន់តំណែងថ្មី គួរបញ្ចេញកណ្តាប់ដៃដែកទុបស្តាត់ល្បែងសុីសង អោយដូចពាក្យសន្យាដែលលោកបានថ្លែងក្នុងឱកាស ប្រកាស់អោយចូលកាន់មុខតំណែងជាស្នងការឆ្នើមល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុក។

ការប្រមូលផ្តុំគ្នាលេងភ្នាល់ស្រែកទ្រហឹងអឺងកងយ៉ងអាណាធិបតេយ្យបែបនេះអាចឆ្លងជំងឺCOVID19 និងជាពិសេសកំពុងប្រព្រឹត្តផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។

ចំពោះករណីលេងល្បែងសុីសងនេះក្រុមការងារយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកស៊ុន សុវណ្ណអធិការស្រុកសង្កែបានឡើយដោយសារលេខទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។

តើលោកសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានជ្រាបដំណឹងនេះហើយឬនៅទាន?

សូមបញ្ជាក់ថាទីតាំងជល់មាន់ខាងលើបានផ្អាក១រយះមុនពេលប្រកាស់តែងតាំងស្នងការថ្មី ពេលនេះលោកស្នងការមានអំណាចពេញដៃហើយគួរចាត់វិធានការទុបស្កាត់ជាបន្ទាន់ជៀសវាងជំងឺឆ្លងដែលពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង៕ ដោយ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More