Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មនុស្សល្ងង់មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង

នេះបទព្រហ្មប្រាជ្ញប្រែ          ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
ឲ្យប្រិតប្រុងស្មាតី                 គួរគប្បីឲ្យអុស្សាហ៏។

កុំខ្ជិលកុំល្ងង់ពេក               ខំរៀនលេខរៀនអក្ខរា
រៀនគ្រប់សព្វធម៌អាថិ        ប្រាជ្ញាផ្សំនឹងគំនិត ។
កំណើតកើតជាមនុស្ស        មើលឲ្យធ្លុះទោះឆ្ងាយជិត
ចេះស្ទាត់ប្រាកដពិត           គិតការអ្វីបានគ្រប់យ៉ាង។
មនុស្សល្ងង់មិនផ្អើលភ្ញាក់   ដូចភ្នែកខ្វាក់ទាំងសងខាង
មានរូបគ្មានអ្វីអាង             សាងបាបថោកកើតមកខ្លៅ។
ពូជមនុស្សទោះខ្ពស់ទាប      កាត់តាមភាពត្រកូលផៅ
អាក្រក់ល្អសខ្មៅ                   កាត់កូនចៅដូចដូនតា។
ពូជល្ងង់មិនបានបួស          ទុកជាទោសនឹងសាសនា
អ្នកបួសចេះធម៌អាថិ           កូនសិក្សាខំរៀនសូត្រ ។
ពូជខ្លៅមិនសូវប្រាជ្ញ             ពូជកោងកាចមិនសូវស្លូត
ពូជត្រង់ៗរហូត                     ពូជភរភូតមិនផុតផៅ ។

បន្ត………….

10703533_888504237834430_8058393448258596894_n 1 of 4,895

ចំនួនអ្នកទស្សនា
  • 0
  • 1,514
  • 1,736
  • 8,767,753

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More