Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សិស្សសាលាបថមសិក្សាជិត១០០នាក់នៅស្រុកត្រាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីពុលចំណីអាហារ

តាកែវ៖ សិស្សានុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃដែលស្ថិតនៅក្នុងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ប្រមាណជិត១០០នាក់ កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃ អង្គារ៏ ទី ១៨ ខែ តុលា ឆ្នាំ ២០១៦នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឃុំញ៉ែងញ៉ងនិងមន្ទីរបង្អែកស្រុកបន្ទាប់ពីពួកគេមានអាការៈពុល ក្អួតចង្អោ ក្រោពីបានទទួលទានម្ហូបអាហារ ដែលចែកដោយវិទ្យាស្ថានមួយនៅក្នុងស្រុកត្រាំកក់។
លោក ជា វ៉ាន់ អភិបាលរងស្រុកត្រាំកក់បានបានឲ្យដឹងថា នៅម៉ោងប្រមាណ១១ព្រឹកមិញនេះវិទ្យាស្ថានមួយបានទៅចែកម្ហូបអាហារដូចជា បាយឆាកញ្ចប់ សាច់ក្រក ទឹកដោះគោ ដល់សិស្សានុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃ សរុប១១២នាក់ ស្រាប់តែនៅរសៀលនេះ សិស្សតូចៗ ប្រមាណជាជាង៨០នាកនាក់ មានអាការៈពុល ក្អួត ចង្អោ ហើយត្រូវបានក្រុមគ្រួសារនិងអាជ្ញាធអន្តរាគមន៏បញ្ជូនទៅ មណ្ឌលសុខភាពញ៉ៃញ៉ង និងមួយចំនួនទៀតទៅមន្ទីរពេទ្យបង្អែកអង្គរកាដើម្បីជួយសង្គ្រោះ។ រហូតមកដល់ពេលនេះក្រុមកុមារទាំងអស់នោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានថ្លែងអោយដឹងថា កុមារទាំងអស់នោះមួយចំនួនកំពុងតែសំរាកព្យាបាលនៅមណ្ឌលសុខភាពឃុំញ៉ែងញ៉ងនិងមួយចំនួនទៀតសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរការហើយអ្នកដែលធ្ងន់ធ្ងរត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ពួកគេត្រូវបានព្យូសេរ៉ូមនិងកំពុងតែត្រូវបានយកចឹត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យរបស់យើង។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៏បន្តថា មន្រ្តីសុខាភិបាលកំពុងតែយកបាយឆានិងម្ហូបអាហារដែលសិស្សហូបនាំអោយពុលនោះទៅធ្វើការវិភាគនៅមន្ទីរពិសោធន៏ឯរាជធានីភ្នំពេញ ហើយលទ្ធផលយើងនិងដឹងក្នុងពេលឆាប់ៗខាងមុខនេះ។ ក៏ប៉ុន្តែតាមការស្និដ្ឋានជាជំហ៊ានដំបូង ការពូលនេះគឺបណ្ដាលមកពីកង្វះអនាម័យឬបណ្ដាលមកពីបាយផ្អូមយកទៅឆាមកចែកសិស្សហូប៕14639755_908834572583557_5558607471213439397_n 14680681_908834585916889_8583042649808068556_n 14702298_908834442583570_6249072055211782836_n

 }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More