Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រោយពីទឹកជំនន់ជន់លិចសង្កាត់ចំនួន ៩ ក្នុងខណ្ឌដង្កោររួចមក រហូតមកពេលនេះបានឈានដល់ជន់លិចនូវផ្លូវ ២១៧ មួយខ្សែថែមទៀត

ភ្នំពេញ៖ នាពេលព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ នេះទឹកជំនន់នូវតែបន្ដឡើងជាលំដាប់រហូតដល់ជន់លិចនូវផ្លូវមួយខ្សែដ៍សំខាន់មួយថែមទៀតគឺផ្លូវ ២១៧ ដែលស្ថិតនៅក្នុងភូមិ ព្រែកជ្រៃ សង្កាត់ស្ពានថ្ម រហូតដល់ភូមិកណ្ដាល សង្កាត់រលួស ចំពោះផ្លូវផ្លូវដែលជន់លិចនោះមានប្រវែងប្រមាណជា ២ គីឡូម៉ែត្រហើយមានកពស់រហូតដល់ ១ ម៉ែត្រ ។

ខណៈនេះខាងអាជ្ញាធរខណ្ឌដង្កោបានចេញសេចក្ដីប្រកាស់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវមួយខ្សែនេះអោយធ្វើដំណើរវាងទៅតាមផ្លូវទំនប់ ៧ មករា នឹងតាមផ្លូវរង្វង់មូលដីក្រហមតាមផ្លូវជាតិលេខ ២ ប្រភពដដែលបានបន្ដថាធ្វើដូច្នេះដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ហើយលុះត្រាតែទឹកស្រក់ទៅវិញទើបអនុញ្ញាត្ដិអោយធ្វើដំណើរទៅវិញទៅមកជាធម្មតាវិញ។ ដោយ អាត ចន្ធូ

2ad48aba-3066-4c26-853d-09dbd2c42753 2e37062e-91a9-44b1-881a-deaaa9d306ee c5fbdfb7-7118-4138-ac41-392b39084d3a

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More