Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្ក្រាបមេខ្លោងជួរដូរគ្រឿងញៀន២នាក់ក្បែរប៉ុស្តិ៍ភ្នំពេញថ្មី ដកហូតថ្នាំញៀន២៧កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់រួមនិងថ្នាំញៀនចំនួន២៧កញ្ចប់ត្រូវកំលាំងនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបនិងឃាត់ខ្លួនករណីជួញដូគ្រឿងញៀន។ កាលពីវាលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ជួលភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ក្នុងប្រតិ្តបត្តការណ៍នេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិងមានការចូលរួមពីលោក សាំង សុភះវិចិត្ត អភិបាលរងខណ្ឌសែនសុខនិងកំលាំងសមត្ថកិច្ចជាច្រើនទៀត។

ជនសង្ស័យទី១មានឈ្មោះ សំ ស្រីល័ក្ខ ភេទស្រីអាយុ២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលខាងលើនិងមានស្រុកកំណើតភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌឫស្សីកែវនិងទី២ឈ្មោះ ណយ សំណាង (ហៅសឹុងម៉ៅ) ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើត ភូមិត្រពាំងអំពិល ឃុំព្រៃឈ ស្រុកព្រៃឈ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយដឹងថាមុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើងគឺសមត្ថកិច្ចជំនាញរបស់បានធ្វើការស្រាវជ្រាវនិងសើបអង្កេតអស់រយះពេលជាច្រើនខែមកហើយលុះដល់ថ្ងៃខាងលើទើបកំណត់មុខសញ្ញានិងឈានដល់ការបង្ក្រាបបានតែម្តងដោយសង្ស័យជននេះបានចរាចរគ្រឿងញៀន(ជួញដូរ)។

លោកបន្តថាក្នុងប្រត្តិបត្តការខាងលើសមត្ថកិច្ចចាប់យកវត្ថុតាងរួមមានថ្នាំញៀនចំនួន២៧ក្នុងនោះមាន៦ធំនិង២១កញ្ចប់តូច ដាវ១ កាំបិត២ ម៉ូតូ២គ្រឿងនិងសម្ភារសំរាប់ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាចាត់ការបន្ត៕

3c370bc7-94ce-4e18-a808-6a996a10fe78-1 61c270ca-9276-4ad0-a1de-f0295d76515c df0dbde8-6a76-4cb4-86e9-5b9011e23827 ed111df3-05c1-4ff2-b795-bc5c13d87c87

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More