Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ សហការបង្ក្រាបបទល្មើសនេសាទ

កណ្តាលៈ នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច បឹងតូច បឹងធំ ដែលស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

បើតាមប្រភពពត៌មានពី លោក ពង សាង មន្ត្រី កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. លបប្រើស ចំនួន១៤០ ដុំ
០២.សៃយ៉ឺនស្បៃមុង ចំនួន១១៣០មាត់ឡូ
០៣. របាំងស្បៃមុង ប្រវែង ១៣១០០ម៉ែត្រ
០៤.បង្គោលស្មាច់ចំនួន ១០៣៩ដើម
០៥. ចាក់ប្រលែងកូនត្រី ចំនួន ២៣០គីឡូក្រាម
០៦. លបដាក់ក្តាម ចំនួន ២៥លប។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។

%e1%9e%9c%e1%9f%a1-2 %e1%9e%9c%e1%9f%a3-2

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More