Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គំរាមសម្លាប់ អ្នកសារព័ត៌មាន ឧត្តមសេនីយ៍ត្រី សាត គឹមសាន បញ្ជាឱ្យផែនជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់

ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង មានកិត្តិយសជម្រាបជូនសាធារណ:ជន ពិសេសបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅពេលនេះស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលហើយនូវបណ្តឹងរបស់ លោក ឆោម ពិសម័យ ភ្នាក់ងារសារព័ត៌មាន (កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបង ដែលលោកទទួលរងការគំ រាមកំហែងដល់ជីវិតតាមបណ្តាញសង្គម។

នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង បានចាត់វិធានការជាបន្ទាន់ដល់ផែនជំ នាញឱ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណី នេះហើយ ករណីស្រាវជ្រាវរកឃើញថាពិត ជា មានអំពើល្មើសច្បាប់ មែននោះសមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នក ប្រព្រឹត្តិ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More