Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ច្បាស់ហើយ! ប៉ូលីស ខេត្តកំពត បាញ់ស្លាប់ ដឹកសពមកអោយដល់ផ្ទះ សងជំងឺចិត្ត 4500$ ដើម្បីបញ្ជប់រឿង!

សេចក្តី​បំភ្លឺ​ព័ត៌មាន​ ៖ ដោយមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន និងគណនីហ្វេសប៊ុក Parith JB កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណងជើងថា «ប៉ូលីសខេត្តកំពតបានបាញ់គាត់ស្លាប់យប់ថ្ងៃពីរ ហើយដឹកសពមកអោយដល់ផ្ទះ ហើយ យកលុយមកសងជំងឺចិត្ត 4500$ ដើម្បីបញ្ជប់រឿងតើច្បាប់ស្រុកខ្មែរមានចឹងអត់សូមបងប្អូនដែលដឹង ជួយខមិនផង តើមានច្បាប់បែបនឹងអត់? ហើយប៉ូលីសធ្វើចឹងត្រូវ រឺខុស សូមបងប្អូន Share ម្នាក់មួយផង កុំអោយប៉ូលីសមួយចំនួនចេះតែធ្វើខុសតាមអំពើចិត្តពេក» ។

សូមបញ្ជាក់ថា: ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:១០នាទី ជនល្មើស០១ក្រុម មានគ្នាចំនួន០៥នាក់ (១-ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់), ២-ឈ្មោះ ធម្ម កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ (ឃាត់ខ្លួនបាន), ៣-ឈ្មោះ ម៉ាត់ សើគីរីន ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ សុខ ធា ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ រ៉ាន់ ភេទប្រុស អាយុជាង ២០ឆ្នាំ) ជិះម៉ូតូ ០២គ្រឿង បានកាប់ឈ្មោះ តឿ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត នៅចំណុចក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បណ្តាលឱ្យរងរបួសក្បាលជាទម្ងន់។ មូលហេតុ ជនរងគ្រោះផឹកកាហ្វេនៅតុក្បែរជនសង្ស័យ នៅក្នុងភូមិកើតហេតុខាងលើ ។ ពេលនោះជនរងគ្រោះមើលមុខជនសង្ស័យ ធ្វើឱ្យពួកគេខឹងតាមកាប់នៅពេលដែលចេញពីហាងកាហ្វេ។
ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគបាលក្រុងកំពត បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងពង្រាយកម្លាំងតាមដងផ្លូវស្ទាក់ឃាត់ក្រុមជនសង្ស័យ។ ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ០១គ្រឿងមានគ្នា ០២នាក់ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ហើយថែម ទាំងបើកបំបុកកម្លាំងសមត្ថកិច្ចរងរបូសចំនួន ០២នាក់។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ចដ៏ទៃទៀត ក៏បានផ្ទះអាវុធផ្ចុចដីដើម្បីឲ្យឈប់ បណ្តាលឲ្យផ្លាតត្រូវជនសង្ស័យ ០១នាក់ស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងឃាត់ខ្លួនគូកនបាន០១នាក់ ។
សកម្មភាពរបស់កងកម្លាំងខាងលើនេះ ស្របតាមខ្លឹមសារមាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន ០៣នាក់ ដែលបង្កឲ្យផ្ទះអាវុធបណ្តាលឲ្យជនសង្ស័យស្លាប់ ដើម្បី អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រៅពីនេះក្នុងទឹកចិត្តប្រកបដោយមនុស្សធម៌ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ស្នងការដ្ឋាននគរបាលខេត្ត បាននាំយកថវិកាចំនួន $៤,៥០០ (បួនពាន់ប្រាំរយដុល្លារគត់) ប្រគល់ជូនក្រុមគ្រួសារសពសម្រាប់ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More