Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្ក្រាប ករណី គំរាមហែកកេរ្ត៍ និងកំហែងទារប្រាក់ តាមហ្វេសប៊ុក!

ខេត្តកែប៖ នារសៀលថ្ងៃទី៤ វិច្ឆិកា ២០២០ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីគំរាមហែកកេរ្ត៍ និងកំហែងទាប្រាក់ តាមfacebook (តាមបណ្តឹងជនរងគ្រោះ) ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីមន្ទីរព័ត៌មានខេត្តកែប រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។

ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិលើករណីនេះជាច្រើនលើកមកហើយ។

ជនសង្ស័យ សមត្ថកិច្ច កំពុងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់។

សូមសំណូមដល់បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសបុក សូមប្រុងប្រយ័ត្នចំពោះល្បិចកលផ្សេងៗរបស់ជនបោកប្រាស់តាមបណ្តាញសង្គមហ្វេសបុក បើមានការសង្ស័យសូមសហការរាយការណ៍ជូនកម្លាំងមានសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More