Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ល្បែង​ស៊ីសង​តាម​ អនឡាញ​ ខេនណូ​ Keno online ត្រូវបិទទូទាំងប្រទេសហើយ!

ភ្នំពេញ៖ បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏ម៉ឺងម៉ាត់របស់​ ឯកឧត្តម​នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិនៅ​ព្រឹក​ថ្ងៃ​ទី​ ៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ក្រុម​ប្រតិបត្តិការ​ នៃ​ គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការលេងល្បែងកាស៉ីណូ​ ឆ្នោត​ ឡូតូ​ ភ្នាល់​បាល់​ ភ្នាល់​អនឡាញ​ និង​ល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បានចុះ​ពិនិត្យ​ ក្រុម​ហ៊ុន​ ស៉ិន​ នីវ​ ដែល​មានទី​ស្នាក់​ការ​នៅ​កោះពេជ្រ​ រាជធានី​ភ្នំពេញ​ និងបាន​រកឃើញ​ថា​ តំណាង​ចែកចាយ​មួយចំនួន​ ពិតជា​បានធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Keno ប្រាកដ​មែន​ ​​ ។

បន្ទាប់​មក​ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​សម្រេច​បិទ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ អាជីវកម្ម​ឆ្នោត​ប្រភេទ​ keno ចាប់​ពីថ្ងៃ​នេះ​តទៅ​ ។

ប្រជាពលរដ្ឋ សូមគោរព​ថ្លែងអំណរគុណ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ដែល​បានទទួល​យកសំណូមពរមហាជនហេីយចុះបិទ​ល្បែង​ស៊ីសង​ប្រភេទ​នេះ​ មិនអោយមានតទៅទៀត​។

ជាមួយគ្នានេះ ពលរដ្ឋសំណូម ដល់ ឯកឧត្តម​នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ មេត្តាបន្តចាត់មន្ត្រីក្រោមឳវាទចុះពិនិត្យឈានដល់ការបង្ក្រាប ទីតាំងណេត២៤ម៉ោង បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចមនៃអំពើរលួច ឆក់ ប្លន់ និងអំពើហិង្សា  ហើយទីតាំងណេត២៤ម៉ោង កំពុងពង្រីកវិសាលភាពរបស់ខ្លួនទូទាំងរាជធានីខេត្តផង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More