Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចាប់ផ្សឹកហើយ! ចៅអធិការវត្ត ពណ្ណរាយ ស្តីទី វាយ លោកនេន របួសធ្ងន់!

ខេត្តកំពង់ធំ៖ ចៅអធិការវត្តពណ្ណរាយស្តីទី ប្រើហិង្សាលើលោកនេន បណ្តាលអោយរបួសធ្ងន់នោះ បានធ្វើពិធីផ្សឹកហើយ នាវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី ៤ ខែវិច្ចិកា ឆ្នាំ២០២០ ត្រូវថ្ងៃពុធ៤រោច ខែកត្តិកឆ្នាំជូត ទោស័កព.ស២៥៦៤ នៅវត្តព្រៃរលាប ឃុំ ក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពិធីផ្សឹកខាងលើ មានការនិមន្តចូលរួមពី ព្រះអនុគណស្រុកបារាយណ៍ ព្រះនាម ព្រហ្ម សារ៉ូ លោក គ្រីស ប៊ុនឈឿន មន្ត្រីសង្គមកិច្ច និងសុខមាលភាពសង្គមទទួលបន្ទុកខាងសាសនាស្រុកបារាយណ៍។

សូមជម្រាបផងដែរថា ចៅអធិការវត្ត ស្ដីទី ឬ ព្រះនាម ហ៊ុម ហឿន បានវ៉ៃលោកនេននៅលើព្រះវិហារ ដោយសារលោកនេន ខានចូលព្រះវិហារ មួយល្ងាច នៅថ្ងៃទី២ ខែវិច្ឆិកា ម៉ោង ៥ និង៤៥នាទីល្ងាច ។

ប្រភពបញ្ជាក់ថា មុនដំបូង ចៅអធិការវត្ត ស្ដីទី បានហៅលោកនេនទៅសួរនាំ ពេលលោកនេន ទៅដល់ហើយអង្គុយលុតជង្គង់ នៅពីមុខ ចៅអធិការស្ដីទីនោះ ហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វ៉ៃលោកនេនដោយប្រើកណ្ដាប់ដៃវ៉ៃលើផ្ទៃមុខ ហើយលោកនេន ក៏ដួលទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារ លោកគ្រូចៅអធិការនោះ បានយកជើងកន្ត្រុំក្បាលលោកនេន ហើយក៏យកដៃបោកក្បាលលោកនេនទៅលើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោកនេនព្យាយាមលើកបោកលោកនេនទៅនឹងសសរព្រះវិហារ ប៉ុន្តែដោយសារលើកមិនរួចក៏បោកមិនបាន ពេលនោះលោកនេនក៏រើរួចរត់ពេញព្រះវិហារ លោកនេនផ្សេងៗ ទៀតក៏រត់ពេញក្នុងព្រះវិហារដែរ។

ព្រះសង្ឃផ្សេងៗ ដែលនៅក្នុងព្រឹត្តិការណ៍នោះ បានឲ្យដឹងថាបើលោកនេនរងគ្រោះនោះរើមិនរួចទេ មុខជាចៅអធិកាស្ដីទីនោះវ៉ៃស្លាប់មិនខាន ។

ពេលលោកនេន រត់ចេញពីព្រះវិហារ បានហើយ បានស្រែកឲ្យគេជួយ ពេលនោះ ព្រះសង្ឃមួយអង្គទៀតដែលជាគ្រូបង្រៀន បានឮហើយ ក៏ដើរទៅមើលបានឃើញ លោកនេន នោះរងរបួស ហើយក៏គ្រាលោកយកទៅកុដិខាងត្បូង និងនាំយកទៅពេទ្យ ទៅដល់ពេទ្យបានពិនិត្យទៅឃើញថា លោកនេនរងគ្រោះ បានបាក់ធ្មេញខាងលើពីរ និងរង្គើធ្មេញពីរ ពកក្បាល ហើមជើង ហើមដៃ ព្រមទាំងដងខ្លួនធ្ងន់ធ្ងរណាស់ ពេទ្យក៏ឲ្យថ្នាំលេប និងចាក់ថ្នាំបំបាត់ការឈឺចុកចាប់ ។ ហេតុការណ៍នេះ កើតឡើងនៅ វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More