Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកជំទាវម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និអភិវឌ្ឍខេត្តបៃលិន

ខេត្តប៉ៃលិន ៖ លោកជំទាវឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និអភិវឌ្ឍខេត្តបៃលិន និងមន្ត្រីរាជការជានារីជុំវិញខេត្ត នៅសាលប្រជុំ (រោងកុនចាស់) ស្ថិតនៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ។នាឱកាសនោះផងដែរ លោកជំទាវក៏បានពាំនាំផ្តាំផ្ញើរនូវការសួរទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អ្នកដែលបានចូលរួមនាថ្ងៃនេះ និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់បងប្អូនដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។

លោកជំទាវក៏បន្តទៀតថា ៖ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន អនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យហើយបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។


លោកជំទាវក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សាសុខសន្តិភាព, ត្រូវចូលរួមការបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបានច្រើន ធ្វើឲ្យបានឆ្ងាយ និង ធ្វើឲ្យ បានទូលាយជាងមុន, ត្រូវធ្វើឲ្យបានល្អនូវការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ, ក្នុងនាមជាមន្ត្រីរាជការត្រូវចូលរួម ក្នុងការ បម្រើប្រជាពលរដ្ឋឲ្យបានល្អ គឺមន្ត្រីរបស់យើងត្រូវតែសកម្មក្នុងការងារ និងលុបបំបាត់ ភាពអសកម្មនានា, ត្រូវទៅចុះឈ្មោះបោះឆ្នោត ឲ្យបាន គ្រប់ៗគ្នា និងត្រូវមានសាមគ្គីផ្ទៃក្នុង និងកិច្ចសហការរវាងនារី ជាមួយនឹងរដ្ឋបាលខេត្ត និងបណ្តាមន្ទីរនានាជុំវិញខេត្ត។

ជាទីបញ្ជប់លោកជំទាវក៏បានឧបត្ថមជាថវិកាដល់បងប្អូនជានារីដែលបានចូលរួមនាថ្ងៃនេះផងដែរ៕

14642498_321442268234482_1888124191853169149_n 14705699_321442318234477_8167837554699112890_n 14716216_321442511567791_9039689747637806438_n

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More