Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលខេត្តកែប កំពុងធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ រឿង…

កែប៖ អភិបាលខេត្តកែបថ្មី ឯកឧត្តម សោម ពិសិដ្ឋ ត្រូវបានគណនីហ្វេសប៊ុកមួយឈ្មោះ Jëë Mēÿបង្ហោះជេរប្រមាថ ដោយប្រើពាក្យអសុរោះ ព្រោះបានសុំស្រីក្មេងម្នាក់ធ្វើជាប្រពន្ធចុង។ ប៉ុន្តែអភិបាលខេត្ត បានបដិសេធ និង បានរៀបចំប្តឹងទៅសមត្ថកិច្ចដើម្បីចាត់វិធានការច្បាប់។

តាមគណនីហ្វេសប៊ុកមួយ ឈ្មោះ Jëë Mēÿ បានបង្ហោះនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា «នៅមានមនុស្សបែបហ្នឹងប៉ុន្មាននាក់ទៀតដល់ថ្នាក់ធ្វើដល់អភិបាលខេត្តកែប ហើយតែនៅតែល្មោភស្រីមិនឈប់សោះ នៅមុខមនុស្សច្រើនធ្វើចរឹកសុភាពរាបសាណាស់តែ…»។

ជុំវិញបញ្ហានេះ អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋថ្លែងប្រាប់បណហដាញសារព័ត៌មាននៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថាឯកឧត្ដមមិនបានប្រព្រឹត្តដូចការចោទប្រកាន់ នេះទេ។អភិបាលបន្តថាហ្វេសប៊ុករបស់ឯកឧត្ដមនៅប្រើប្រាស់ដោយសន្និដ្ឋានថាអាចមានជម្លោះគូភាគីណាមួយ ហើយមានបញ្ហាផ្ទាល់ខ្លួន។អភិបាលខេត្តបន្តថា រឿងនេះធ្លាប់កើតឡើងម្តងមកហើយ កាលពីឆ្នាំមុន ឥឡូវទើបឡើងមកម្តងទៀត ដោយមិនដឹងមានហេតុផល ផ្ទៃក្នុងអ្វីទេ ។

ជាមួយគ្នានេះអភិបាលខេត្តកែបបានបញ្ជាក់ថា ឯកឧត្ដមកំពុងធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្រាវជ្រាវករណីនេះ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More