Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មេធាវី ម្នាក់ស្លាប់ ! រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរសម្រាកព្យាបាល លី ស្រីវីណា !

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ដោយសារមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ដែលព័ត៌មានយើង ទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

គួរជម្រាបថាមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា មានទីតាំងស្ថិតនៅផ្ទះលេខ៣៣៩A ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយការសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា គឺ ក្រោយពេលមានហេតុការណ៍បានបណ្ដាលឲ្យលោកមេធាវី ម្នាក់បានស្លាប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More