Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

វីវរហើយ! មេដៃក្រហមច្រាល ស្នើសុំផ្លាស់ប្តូរ លោក កង វង ពីចៅសង្កាត់ចោមចៅ១

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ១ គណបញ្ជាការឯកភាពសង្កាត់ចោមចៅ១ និងមេភូមិទាំងអស់ នៅក្នុងសង្កាត់ចោមចៅ១ ផ្តិតមេដៃ ទៅ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ស្នើសុំផ្លាស់ប្តូរ លោក កង វង ដែលជាចៅសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ ដោយកន្លងមក តាមរយៈការដឹកនាំរបស់ លោក កង វង ចៅសង្កាត់ ធ្វើអោយមន្ត្រីក្រោមឳវាទ មានការអស់ជំនឿទុកចិត្ត លើលោកចៅសង្កាត់ ដោយមានហេតុផលដូចខាងក្រោម៖

១ មានអាកប្បកិរិយា និងសីលធម៌មិនសមរម្យ ដោយតែងតែជេរប្រមាថតិះដៀល និងមើលងាយមកលើ មន្ត្រីក្រោមឳវាទ។
២ មានការប្រកាន់បក្ខពួក ដែលនាំអោយបែកបាក់សាមគ្គី និងឯកភាពផ្ទៃក្នុង។
៣ មិនចេះបែងចែកភារកិច្ចដល់សមាជិកក្រុមការងារ និងមន្ត្រីក្រោមឳវាទ។
៤ មានភាពពុករលួយ (ប្រាក់ចំណូល និងសម្ភារៈផ្សេងៗ មិនបានធ្វើការបែងចែកដល់កូនចៅ)។
៥ ទិសដៅការងារអ្វីមួយ មិនមានដាក់ក្នុងកិច្ចពិភាក្សានៅក្នុងអង្គប្រជុំនោះទេ គឺធ្វើការងារដោយអត្តនោម័តដោយខ្លួនឯង។
៦ គ្មានចរិកភាពជាអ្នកដឹកនាំរដ្ឋបាលសាធារណៈ និងសហគមន៍។
៧ ចំពោះការងារសាធារណៈ មានការយឺតយ៉ាវ និងពន្យាពេលវេលាអោយយូរដើម្បីទារប្រាក់ពីប្រជាពលរដ្ឋ។
៨ ចំពោះការងារបក្ស លោក កង វង ចៅសង្កាត់ចោមចៅ១ មិនបានយកចិត្តទុកដាក់ និងសហការណ៍ជាមួយគណៈកម្មការបក្សសង្កាត់អោយបានល្អប្រសើរនោះទេ។ ម្យ៉ាងវិញទៀត ចាប់តាំងពី លោក កង វង ចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជាមក (រយៈពេល៣ឆ្នាំ) លោក ពុំបានកសាងសមាជិកបក្សថ្មី បានមួយក្រុមបក្សណាមួយទេ។ ចំណែកឯ មន្ត្រីក្រុមការងារ ឬជំនួយការគណបក្សសង្កាត់ លោកមិនយកចិត្តទុកដាក់និងអើពើបញ្ហាប្រាក់ឧបត្ថម្ភតាមសំណើររបស់ប្រធានគណបក្សនោះទេ ទោះបីជាមានខ្ទង់ចំណាយសំរាប់គណបក្សសង្កាត់ក៍ដោយ។

យោងតាមលិខិត ដែលអង្គភាពព័ត៌មានយើង ទទួលបាន នៅថ្ងៃទី៨ វិច្ឆិកា ២០២០ នោះ សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ១ គណបញ្ជាការឯកភាពសង្កាត់ចោមចៅ១ និងមេភូមិ នៅក្នុងសង្កាត់ចោមចៅ១ ផ្តិតមេដៃមានដូចខាងក្រោម៖

១ ក្រុមប្រឹក្សា ៩/១១នាក់
២ មេភូមិ ទាំង៨ភូមិ
៣ មេភូមិរង ទាំង៨ភូមិ
៤ ជំនួយការភូមិទាំង៨
៥ ជំនួយការសង្កាត់ ៣នាក់
៦ ស្មៀនសង្កាត់ ១នាក់
៧ យុវជនសង្កាត់ ៧នាក់

អ្នកដែលបានផ្តិតមេដៃ ស្នើសុំផ្លាស់ប្តូរ លោក កង វង ដែលជាចៅសង្កាត់ចោមចៅទី១ នោះ មាន៤១នាក់។ មន្ត្រីសាលាសង្កាត់ចោមចៅ១ បង្ហើបប្រាប់ថា នេះ ជាលើទី២ ហើយជុំវិញការផ្តិតមេដៃ ស្នើសុំផ្លាស់ប្តូរ លោក កង វង ជាចៅសង្កាត់ចោមចៅ១នោះ ហើយកំពុងរង់ចាំការពិនិត្យ និងសម្រេចពីថ្នាក់លើដែរ ពួកគាត់សង្ឃឹម ថ្នាក់លើនឹងមានសុភវិនិច្ឆ័យលើករណីខាងលើនេះ ។

 

អង្គភាពយើង និងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More