Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប៉ូលិស ចាប់ ប៉ូលិស ជិះសុទ្ធ រថយន្តម៉ាក FORD RANGER លក់ បំពង់ពន្លត់អគ្គិភ័យ!

ភ្នំពេញ៖ ថ្នាក់លើចេញបទបញ្ជាហើយ នៅតែហ៊ានបំពានទៀត! រឿងរ៉ាវដដែលនេះ បន្តកើតមាន ធ្វើអោយប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តជុំវិញការដើរលក់ បំពង់ពន្លត់អគ្គិភ័យតាមផ្ទះ ហាង និងកន្លែងមួយចំនួនទៀត ជាក់ស្តែង កាលពីថ្ងៃសៅរិ៍ ៧រោចខែកត្តិក ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង១១ និង១៥នាទី លោកអនុសេនីយ៏ឯកព្រឹម ទៀក នាយរងប៉ុស្តិ៍ទទួលបានទូរសព្ទ័ពីប្រជាពលរដ្ឋ ម្នាក់រស់នៅភូមិ ព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ បានទូរសព្ទ័រាយការណ៏ថា មាន នគរបាលផ្នែកបង្ការ ពន្លត់អគ្គិភ័យនៅខណ្ឌដង្កោចំនួន ៦នាក់ ជាមួយមធ្យោបាយធ្វើដំណើររួមមាន៖ រថយន្តម៉ាក FORD RANGER ពណ៏ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2AQ-0304 និងម៉ូតូម៉ាក SL ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1AX-6848 សម្រាប់ធ្វើជាមធ្យោបាយដើរលក់ បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀនពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនចុះដល់កន្លែងកើតហេតុដើម្បីហៅអ្នកទាំង៦នាក់នោះមកប៉ុស្តិដើម្បីសួរនាំ។សូមបញ្ជាក់ថាអ្នកទាំង៦នាក់មានឈ្មោះដូចខាងក្រោម៖

១- អនុសេនីយ៏ឯក ហែម ហ៊ុំ អត្តលេខ៣១៥៦១ ជាមន្រ្តីចូលនិវត្សច្រើនឆ្នាំហើយ។
២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី។
៣- សាន វឌ្ឃន:ជាមន្ត្រីជាប់កិច្ចសន្យា(អ្នកបើកបរ)។
៤- ហៀក វិរ:សាក ជាមន្រ្តីជាប់កិច្ចសន្យា។
៥- ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា។
៦- ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។

បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្តាល ធ្វើរបាយការណ៍ដើម្បីបញ្ជូនមន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យ ទាំង៦នាក់នោះ ជូនស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More