Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រោះទឹកជំនន់បានគំរាមកំហែងនិងឆក់យកផលដំណាំប្រជាពលរាប់ពាន់ហិតាជាបន្តើៗ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី១០តុលា រហូតមកដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០១៦នេះ គេមិនទាន់ឃើញមានការថយចុះនៅឡើយទេអំពីគ្រោះធម្មជាតិទឹកជំនន់ដែលជន់លិច ជាហេតុធ្វើអោយប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ8Aនិងលេខ7ភាគច្រើនជាកសិករប្រកបរបរកសិកម្មកំពុងមានការព្រួយបារម្ភអំពីគ្រោះធម្មជាតិទឹកជំនន់ដែលជន់លិចភូមិ និងចំការដំឡូងមីរាប់រយហិតា។

ប្រជាពលរដ្ឋរស់នៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែកបានរាបរាប់ថា គ្រោះទឹកជំនន់នេះមិនដែលធ្លាប់មានធំបែបហ្មឹងទេ កន្លងមកធ្លាប់មានម្ដងដែរកាលពី១០ឆ្នាំមុន តែក៏មិនដល់ថ្នាក់ហ្នឹងដែរ។

លោកបានបន្តថាផ្ទះក៏លិចដំណាំគ្រប់ប្រភេទក៏បាត់បង់ផលស្ទើរអស់ជាពិសេសដំឡូងនឹងអំពៅ
លោកពូមើលទៅដំឡូងខ្ញុំទើបមើមប៉ុនៗ
មេជើងត្រវូដកទាំងបង្ខំយកទៅលក់នៅព្រំដែនច្រកអន្លង់ជ្រៃ ឈ្មួញឲ្យ1Kg=1,20៛ ហើយដកភាគរយអស់ក្នុង1kg20%ទៀត ប្រាក់ដែលបានមកពីការបង្កបង្កើនផលនេះ គឺជាប្រាក់កម្ចីរពីធនាគារមីក្រូហិវញ្ញវត្ថុ
ភាគច្រើន។

ហេតុដូចនេះពួកគាត់សុំសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលមេត្តាជួយដល់ពួកគាត់ផងពិសេសសម្ដេចអគ្គសេនាបតីតេជោសែនសុំឲ្យជួយកាត់បន្ថយភាពក្រីក្រដល់ពួកគាត់ គឺសុំម្ចាស់ប្រាក់យកការប្រាក់ពន្យាពេលឲ្យពួកគាត់ផង។ដោយ៖ថោង មុនី

img-20161020-wa0145 img-20161020-wa0144 img-20161020-wa0142 img-20161020-wa0143 img-20161020-wa0141

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More