Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កុមារា ពេជ្រ ធារ៉ា ៖ កង់ខ្ញុំចាស់ តែក្តីស្រមៃខ្ញុំ ធំ …កូនខ្មែរមិនគិត មាន-ក្រ គឺអាចធ្វើបាន!

ភ្នំពេញ៖ កុមារាពេជ្រ ធារ៉ា ៖ កង់ខ្ញុំចាស់ តែក្តីស្រមៃខ្ញុំ ធំ …កូនខ្មែរមិនគិត មាន-ក្រ គឺអាចធ្វើបាន! កុមារា ពេជ្រ ធារ៉ាបន្តថា៖ ពីកូនអ្នកក្រម្នាក់ ដឹងថាកង់ចាស់ មកប្រកួតដឹងច្បាស់ណាស់មុខជាចាញ់ គេ តែបេីខ្ញុំមិនជម្នះភាពខ្មាសអៀន មិនបង្ហាញសមត្ថភាព ស្មេីនឹងខ្ញុំព្រមចុះចាញ់នឹងជីវិតមួយនេះ  មានសមត្ថភាព តែគ្មានលទ្ធភាព ខ្ញុំមិនខ្មាសគេទេ ទោះខ្ញុំចាញ់ការប្រកួតមួយនេះ យ៉ាងហោចណាស់ខ្ញុំអាចធ្វេីតាមក្ដីសុបិនរបស់ខ្លួន។

សូមបញ្ជាក់ថា៖ វប្បធម៏នៃការចែករំលែក និងការលើកទឹកចិត្តចំពោះក្មួយប្រុសដែលមានឆន្ទះខ្ពស់ក្នុងការស្រឡាញ់កីឡាប្រណាំងកង់។

នៅថ្ងៃពុធ ១១រោច ខែ កត្តិក ឆ្នាំជូត ព ស ២៥៦៤ត្រូវនឹងថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានចាត់តំណាងអោយ(ក្រុមកង់១៥៧)យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលគាត់ស្រលាញ់កីឡាជិះកង់ បានចូលរួមប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ។ដែលមាន ឪពុកឈ្មោះ ពេជ្រ ថា ជាកម្មករសំណង់និងម្តាយឈ្មោះ ប្រ៉ុយ មុំ កំពុងមានជំងឺប្រចាំកាយ និងមានបងប្អូនចំនួន៥នាក់ ហេីយកុមារ៉ាពេជ្រ ធារ៉ា ជាកូនពៅ។

ដោយឃេីញការខ្វះខាតខ្លាំងរបស់កុមារពេជ្រ ធារ៉ា លោក មុឹង ពន្លឹក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចង្អុលបង្ហាញអោយបងប្អូន ចូលរួមសហការគ្នាដេីម្បីទិញកង់ថ្មីអោយកុមារពេជ្រ ធារ៉ា។

អំណោយទាំងនោះមាន៖

កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ
អាវកង់ (ក្រុម១៥៧)
ស្បែកជើង ១ គូ
ខោ អាវ Baleno ១ កំប្លេ
កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង
អង្ក ២០គីឡូ
ទឹកត្រី ១យួរ
ទឹកស៊ីអីវ ១ យួរ
ត្រីខ កំប៉ុង ១យួរ
ទឹកសុទ្ធ ១កេសនឹងថវិកា ៧០០,០០០ រៀលគត់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More