Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បញ្ជូនស្ត្រីម្នាក់ចេញឲ្យផុតពី កម្ពុជា និងប្រថាប់ត្រា ហាមចូល ប្រទេសកម្ពុជា ទៀត!

ខេត្តព្រះសីហនុ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០០នាទី បានសហការជាមួយ លោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យសើបអង្កេត និងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ធ្វើការបញ្ជូនចេញនូវជនបរទេសម្នាក់ ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ NATDA PON SINUAL ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More