Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវ បង្ហាញមុខជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ដែលវាយកាប់ប្លន់យកម៉ូតូនៅពេលរាត្រី

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវអធិការដ្ឋានខណ្ឌឬស្សីកែវ ធ្វើការបង្ហាញមុខជាសាធារណ: នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានធ្វើការស្រាវជ្រាវចុះបង្ក្រាបរយៈពេល ២ថ្ងៃ និងបានដកហូតដាវសាំម៉ូរៃចំនួន២ដើម រួមទាំងបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយម៉ូតូជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញផងដែរ។

 

លោកវរៈសេនីយ៍ត្រី អីុវ ឈុនផេង អធិការរងទទួលបន្ទុកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌឬស្សីកែវបានប្រាប់អោយដឹងថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះ ក្រោយការបញ្ជា និងចុះផ្ទាល់ពីលោកវរៈសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនៃគណៈអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានអោយកម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌ និងប៉ុស្តិ៍ទាំង៦ ធ្វើការស្រាវជ្រាវតាមរកបក្សពួកក្រុមចោរទាំងនោះ ក៏ដូចជាទប់ស្កាត់បទល្មើសទាំងឡាយ ហើយយកចិត្តទុកដាក់អនុវត្តន៍ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង ៩ចំណុច ដោយលោកបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានកំណត់មុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

 

លោកបានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ជួន វិចិត្រ ហៅសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយឡែកគូកនចំនួន២នាក់ផ្សេងទៀតកំពុងត្រូវបានកម្លាំងអធិការដ្ឋានតាមប្រមាញ់យកមកអនុវត្តន៏តាមនីតិ ។ ចំណែកឯជនរងគ្រោះទាំង ២នាក់ដែលត្រូវក្រុមចោរកាប់ប្លន់នោះ ទី១-ឈ្មោះ សីុម សុខរុន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ផ្សារដែក ជាម្ចាស់ម៉ូតូបានរងរបួសដៃខាងឆ្វេង និងទី២-ឈ្មោះ ញឹម សុខរ័ក្ស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងផ្សារដែក បានរងរបួសធ្ងន់ ត្រូវចំក្បាលចំនួន ២កន្លែង បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅ និងមានស្រុកកំណើតនៅភូមិវត្តស្នោ ឃំុស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

 

គួរបញ្ជាក់ផងដែរថា កាលវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានករណីក្រុមចោរមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ មួយគ្រឿង ម៉ាក Zoomer X ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FY-0649 ពីជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ ១នាក់ និងស្រាល ១នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមនី្ទរពេទ្យលោកសង្ឃភ្លាមៗ។

ក្រោយពីកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ និងកំណត់មុខសញ្ញាចាប់ខ្លួន។

បច្ចុប្បន្នក្រោយការបង្ហាញមុខជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ដោយ៖ស៊ុនតិច

img-20161020-wa0181img-20161020-wa0185

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More