Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រធានាធិបតីអាមេរិកចេញបទបញ្ជាថ្មី ហាមឃាត់ពលរដ្ឋខ្លួន រកស៊ីជាមួយក្រុមហ៊ុនចិន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះហត្ថលេខា លើបទបញ្ជាមួយ ហាមជនជាតិអាមេរិក វិនិយោគជាមួយនឹងក្រុមហ៊ុនចិន ដែលជាក្រុមហ៊ុនមានកម្លាំងយោធា នៅពីក្រោយ ។

បើតាមបទបញ្ជានោះ អាមេរិក នឹងអនុវត្តទៅលើក្រុមហ៊ុនចិន ចំនួន៣១ ដែលមានទំនាក់ទំនងជាមួយយោធាចិន។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ក្រុមហ៊ុនទាំងនេះ ជាការគំរាមកំហែងដល់សន្តិសុខរបស់អាមេរិក។

អាមេរិក បានដាក់បញ្ចូលឈ្មោះក្រុមហ៊ុន ហួវៃ និង Hikvision ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍តាមដានលំដាប់ពិភពលោក មានកាមេរ៉ាសុវត្ថិភាព ស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក ព្រមទាំងមានក្រុមហ៊ុនចិនមួយចំនួនទៀត មានដូច ក្រុមហ៊ុន China Telecom និង China Mobile។

បើតាមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺ ហាមឃាត់ក្រុមហ៊ុនវិនិយោគរបស់អាមេរិកទាំងអស់ ទិញភាគហ៊ុនណាមួយរបស់ក្រុមហ៊ុនចិន។ ក្រុមហ៊ុនអាមេរិក នៅមានពេល រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីដកហ៊ុន ចេញពីក្រុមហ៊ុនចិនទាំងនោះ។ បទបញ្ជានេះ នឹងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។

ទោះជាយ៉ាងណា រហូតមកដល់ពេល លទ្ធផលផ្លូវការ នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក មិនទាន់បានប្រកាសនៅឡើយ ហើយលោកប្រធានាធិបតី ត្រាំ ក៏មិនព្រមទទួលស្គាល់ផងដែរ។ ដោយឡែកការចេញបទបញ្ជានេះ ក៏ជាសកម្មភាពថ្មីរបស់លោក ដូណាល់ ត្រាំ មុននឹងបញ្ចប់អាណត្តិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More