Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រមូលគ្នា ជល់មាន់ ច្រើនៗ អីចឹង អត់ខ្លាច កូវីដ ទេ ឬយ៉ាងណា?

ភ្នំពេញ៖ បនល្បែង ជល់មាន់និង អាប៉ោងដ៏ធំមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្តបើកលេង រាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខាន ពីសមត្ថកិច្ចសោះឡើយខណៈល្បែងភ្នាល់នេះ ចាញ់ឈ្នះខ្ទង់ម៉ឺនដុល្លារ ក្នុងមួយគូ និងមួយក្តារឯណោះ។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងលើ បានប្រាប់ឲ្យដឹងថា បនល្បែងជល់មាន់ និង ចាក់អាប៉ោងមួយនេះ គឺបានបើកជាយូរមកហើយ ដោយម្ចាស់ទីតាំង មាន ឈ្មោះ សិទ្ធ លោក សាត និង លោក ធី រួមទាំងបក្ខពួក ហើយការបើកនេះ គឺមានអ្នកញៀនល្បែង ជល់មាន់ និងអាប៉ោង មកពីតាមបណ្តា ខេត្តនានា និងខណ្ឌក្នុងក្រុងភ្នំពេញ ជាដើម ហើយមានក្រុមអ្នកលេងខ្លះ ជាសមត្ថកិច្ចផងដែរ។

ប្រភពបានបន្តទៀតថា ចាប់តាំង ពីបនល្បែងមួយនេះ បើកលេងមក កម្រឃើញសមត្ថកិច្ច ណាទៅក្បែរនោះទេ ដោយសារតែម្ចាស់ បនល្បែងនេះ អាងខ្នងជាអ្នកធំ និងហើយត្រូវបានពលរដ្ឋដាក់ការសង្ស័យថា បានយកដុល្លារទៅបិទភ្នែក អាជ្ញាធរគ្រប់ ផងមិនដឹង?

សូមបញ្ជាក់ថា កាលពីកន្លងទៅ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រប់ភូមិឃុំទាំងអស់ ហាមមិនឲ្យមានបនល្បែងគ្រប់ប្រភេទ ហើយប្រសិនមាននឹង ត្រូវចាត់វិធានការជាបន្ទាន់។ ប៉ុន្តែបនល្បែង នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ មានច្រើនប្រភេទ និងច្រើនទីតាំង នេះមិនរាប់បញ្ចូលទាំង អ៊ីធើណេត២៤ម៉ោង ភ្នាល់បាល់ និងឆ្នោតយួនផង។

ហើយកន្លងមក ក៍ធ្លាប់ឃើញ អាជ្ញាធរ និងសមត្ថកិច្ច ខិតខំប្រឹងប្រែងចុះបង្ក្រាបបញ្ចេញស្នាដៃដែរ តែការបង្ក្រាបនោះ បានត្រឹមតែមួយភ្លើងបារី បិទបើកលឿនពេក លើសពីការរំពឹងទុករបស់ប្រជាពលរដ្ឋ។

ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសថ្មីៗនេះថា ជំងឺកូវីដ-១៩ កំពុងកើតមានឡើង (ក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានវិជ្ជមានជំងឺកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា) ហើយប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ ចេញសេចក្ដីប្រកាស អំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្ន និងការការពារទប់ស្កាត់ក្នុងការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ១៩ ឲ្យពលរដ្ឋចេះអនាម័យ ពាក់ម៉ាស់ លាងដៃនិងសាប៊ូ បាញ់អាកុល ហូបស្អាត ផឹកទឹកស្អាត។

ផ្ទុយទៅវិញ លោក សិទ្ធ លោក សាត លោក ធី និងបក្ខពួក បានគៀងគរអ្នកញៀនល្បែងរាប់រយនាក់ ប្រមូលផ្តុំគ្នា ដោយមិនខ្លាចឆ្លងជំងឺកូវីដ១៩ ផ្គើននិងប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ ស្ដីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

ពលរដ្ឋបានលើកឡើងថា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ហាក់គ្មានចំណាត់ការបង្ក្រាប ល្បែងស៊ីសងលេងយ៉ាងពេញបន្ទុក ផ្ទុយនិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ និងបទបញ្ជាអគ្គស្នងការនគរបាលជាតិ មិនគិតពីសុខទុក្ខរបស់បងប្អូនពលរដ្ឋ និងសុវត្ថិភាពពលរដ្ឋ ដូចជាឆ្លង និងជំងឺកូវីដ១៩ ទាល់សោះ។
ប្រជាពលរដ្ឋ សូមអំពាវនាវ ឲ្យក្រសួងមហាផ្ទៃ មេត្តាជួយចុះពិនិត្យ និងចាត់វិធានការជាបន្ទាន់ផង ដោយ សារតែល្បែងមួយនេះ បង្កផលប៉ះពាល់ដល់អ្នកភូមិ បង្កការរំខានដោយសម្លេងហ៊ោកញ្ជៀវអឺងកង មិនស្គាល់ថ្ងៃសៅរិ៍អាទិត្យ ជាពិសេស ល្បែងទាំងអស់នេះ ជាដើមចមនៃបទល្មើសនានាផងដែរ។

សូម ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាពិនិត្យភាពអសកម្មរបស់មន្ត្រី ក្រោមឱវាទផង ជាពិសេសចាត់កម្លាំងជំនាញចុះត្រួតពិនិត្យ និងការបង្ក្រាបផង។

អង្គភាពព័ត៌មានយើង ផ្សព្វផ្សាយបន្តបន្ទាប់ទៀត ប្រសិនបើមានការបកស្រាយបំភ្លឺពី អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More