Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បាក់ស្រុតផ្ទះកញ្ចក់ចូលទឹកស្រះ បាត់ស្រ្តីចំណាស់ម្នាក់ ជាច្រើនម៉ោងរកមិនទាន់ឃើញ!

ភ្នំពេញ៖ ស្ត្រីចំណាស់ជាអ្នកអនាម័យ ចាំផ្ទះថៅកែម្នាក់ សង្ស័យស្លាប់កប់ក្រោមគំនរផ្ទះ ដែលបាក់រលំចូលក្នុងស្រះទឹក តាំងពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅដីឡូត៍មួយកន្លែង តាមផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែភាគីខាងម្ចាស់ទីតាំង ហាក់លាក់លៀម សុខចិត្តសង្ងំ កកាយរកសព តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ ព្រលប់ថ្ងៃដដែលទើបបែកធ្លាយ ផ្អើលអ្នកភូមិ និងអ្នកដំណើរឈូឆរទៅមើល។
តាមការរៀបរាបពីក្រុមគ្រួសារ ជនរងគ្រោះ ឈ្មោះ ហ៊ុន សំបូរ ភេទស្រី អាយុ៦១ឆ្នាំ ជាកម្មករផ្នែកអនាម័យ ប្រចាំនៅផ្ទះថៅកែចំណុចខាងលើ ជាស្ត្រីម៉េម៉ាយ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកក្បែរខាងឮសូរ សម្លេងបាក់ស្រុតរលំផ្ទះដែរ តែមិនចាប់អារម្មណ៍ នឹកគិតថា គេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើល បាក់ស្រុតរលំផ្ទះកញ្ចក់(កញ្ចុះ)ដែលសង់លើស្រះ សង្កត់លើស្ត្រីអ្នកអនាម័យម្នាក់ កប់ក្រោមគំនរផ្ទះ ។

ប្រភពអ្នកស្រុក ផ្សេងទៀត បានឲ្យដឹងថា ផ្ទះកញ្ចក់បាត់ស្រុតចូលក្នុងស្រះ តាំងពីវេលាព្រឹកមកម្លេះ តែម្ចាស់ផ្ទះ មិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សម្ងំឲ្យកម្មករកកាយរើ បូមទឹកចេញ រហូតអស់លទ្ធភាព រកសពមិនឃើញ ដល់វេលាល្ងាចថ្ងៃដដែល ទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិ ទើបផ្អើលឆោឡោតែម្តង ។

តែទោះជាយ៉ាងណាក្តី ទីតាំងកើតហេតុ ត្រូវបានម្ចាស់ បិទទ្វាររបងជាប់ ក្រៅពី សមត្ថកិច្ច មិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសព នៅតែបន្តអស់ច្រើនម៉ោងទៅហើយ នៅតែរកមិនឃើញសពទៀត៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More