Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មានសង្ឃឹមហើយ! ផលិតករល្បីឈ្មោះពីររូប ប្រកាសរក ប្អូនស្រី​យ៉ង់ ស្រីនីត ដើម្បីថតភាពយន្ដ

នេះជាព័ត៌មានបង្ហាញពីពន្លឺ​ នៃក្ដីសង្ឃឹមថ្មីសម្រាប់កុមារី​លើទឹកដីភូមិភាគឦសានមួយរូបដែលមានបំណងចង់ក្លាយជាអ្នកសិល្បៈ ព្រោះតែមានអ្នកដឹកនាំរឿងល្បីឈ្មោះពីររូប គឺលោក ឆាយ បូរ៉ា និង លោក ពាក់មី បានប្រកាស​ស្វែងរកក្មេងស្រីរូបនេះ ដើម្បីឱ្យនាងក្លាយជាតួអង្គក្នុងខ្សែភាពយន្ត។

យោងតាមការបញ្ជាក់របស់លោក ឆាយ បូរ៉ា ម្ចាស់ពានអ្នកដឹកនាំរឿងឆ្នើម (ឃ្លាតទៅសែនឆ្ងាយ) ​បានឱ្យដឹងដោយភ្ជាប់ជាមួយរូបភាពក្មេងស្រីរូបនេះឱ្យដឹងថា លោកចង់បានកុមារីរូបនោះ ដើម្បីថតភាពយន្ដនៅឆ្នាំក្រោយ។ 

លោកក៏បានប្រកាសស្វែងរកលេខទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនងទៅអាណាព្យាបាលនាងផងដែរ។ មិនខុសគ្នាប៉ុន្មានពីអ្នកដឹកនាំរឿងខាងលើ លោកពាក់មី ដែលជាតារាកំប្លែង និងជាអ្នកដឹកនាំរឿងមួយរូបក៏បានប្រកាសស្វែងរកក្មេងស្រីរូបនេះ ដើម្បីថតខ្សែភាពយន្តផងដែរ។

គួរបញ្ជាក់ថា កុមារី យ៉ង់ ស្រីនីត​មានអាយុ ១១ ឆ្នាំ រៀនថ្នាក់ទី ៥ រស់នៅក្នុងសហគមន៍ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី។ ក្រៅពីការសិក្សានាងក៏មានរបរជាអ្នកលក់ចេកឆាបផងដែរ។ អ្វីដែលធ្វើឱ្យនាងក្លាយជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកមហាជន និងរង្គើអស់សារព័ត៌មានតូចធំចេញផ្សាយព្រោងព្រាតនោះគឺក៏ព្រោះតែនាងមានរូបសម្រស់ពណ៌សម្បុរស្រអែមស្រស់ និងទម្រង់មុខស្រស់ស្អាតល្អគន់ពីធម្មជាតិ។ ក្រៅពីមានបំណងចង់ក្លាយជាគ្រូបង្រៀនមួយរូប​ នាងក៏ចង់ក្លាយជាតារាចម្រៀងល្បាញល្បីម្នាក់ផងដែរ។

ដូច្នេះ ការប្រកាសស្វែងរកនាងពីសំណាក់អ្នកដឹកនាំល្បីឈ្មោះទាំងពីរ គឺអាចជាសញ្ញាវិជ្ជមានមួយជួយស្ទួយឱ្យនាងអាចសម្រេចបំណងប្រាថ្នាទៅថ្ងៃមុខបានជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More