Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចម្លើយ ចាក់ដោតបំផុត របស់លោកប្អូនចោរ ដែលលួចម៉ូតូបាន នៅខណ្ឌពោធិ៍សែនជ័យ

លោកចោរឆ្លើយត្រង់ថា លួចម៉ូតូ បានលុយ យកទៅលេងហ្គេម ក្នុងណេត ក្បែរផ្សារស៊ិនជូរីផ្លាស្សា (ចឹងក្បែរ អធិការដ្ឋាននគរបាលខណ្ឌដែរហ្នឹង? ម្តេច លោកអធិការអត់ដឹងថា មានណេត២៤ម៉ោង បើកល្បែងស៊ីសង នាំអោយកើតចោរកម្មបែបនេះ តើលោកអធិការ ពិតជាមិនដឹង ឬធ្វើមិនដឹង?) លោកចោរ ប្រាប់ត្រង់ៗបែបនេះ គួរចុះបង្ក្រាបផង បើមិនស្គាល់ទីតាំងណេត២៤ ម៉ោងទេ អាចសួរលោកប្អូនដែលលួចម៉ូតូយកលុយទៅលេងហ្គេមនេះទៅដឹងហើយ!

ភ្នំពេញ៖ មុខសញ្ញាជាចោរលួចម៉ូតូម្នាក់ ក្នុងចំណោម៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបានមួយថ្ងៃ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ វេលាម៉ោង​ ២២:៣០នាទី​ ជនរងគ្រោះឈ្មោះ ហ៊ុន សុខគា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មុខរបរជាងម៉ាសុីនដេរ​ បានជិះម៉ូតូម៉ាកZomerX ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1L-1208 ចេញពីបន្ទុប់ជួលបឹងសាទ្បាងខណ្ឌទួលគោក មកលេងមិត្តភ័ក្ត្រនៅភូមិចំកាឪទ្បឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅពេលជិះម៉ូតូមកដល់ក៏បានទុកម៉ូតូនៅជាន់ផ្ទាល់ដីរួចក៏ទ្បើងទៅជាន់ទី១រហូតដល់ម៉ោង​ ២៣ និង៥០នាទី​ ទើបចុះមកក្រោមតែរកមិនឃើញម៉ូតូ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី២។

បន្ទាប់ពីទទួលបណ្តឹងរួចកំលាំងប៉ុស្តិ៍ បានចុះទៅឆែកកាំមេរ៉ា នឹងកំណត់បានមុខសញ្ញា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៩ និង៣០នាទី ក៏បានឃាត់បានជនសង្ស័យ ឈ្មោះ ចាន់ ចិត្ត​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ នៅចំណុចរ៉ារថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ចំណែកបក្សពួក៣នាក់ទៀត បានគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៅអធិការខណ្ឌពោធិ៍សែនជ័យ ដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់​ ៕

ភាពអសន្តិសសុខ និងបទល្មើសនានា (លួច ឆក់ ប្លន់) បន្តកើតមានញឹកញាប់ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ធ្វើអោយប្រជាពលរដ្ឋមានក្តីព្រួយបារម្ភយ៉ាងខ្លាំង បងប្អូនប្រជាពលរដ្ឋសំណូមពរ ដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជាពិសេស ឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាដាក់កម្លាំងចេញល្បាត បង្ការ ទប់ស្កាត់ បទល្មើសនានា ដើម្បីអោយពលរដ្ឋទទួលបានអ្វីដែលបានចែងក្នុង គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុចផង ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More