Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌

ភ្នំពេញ៖ សមាគមគ្រូសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ។

លោក អាន សំអន នាយកកំពង់ចម្លង បានមាន ប្រសាសន៍ថា ដោយបានមើលឃើញពីទស្សនៈវិស័យ នូវសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានលើកឡើងថា នេះគឺជាថ្ងៃពិសេសដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានភ្ជាប់និស្ស័យចុះអនុស្សារណៈយោគយល់គ្នាដើម្បីផ្ដល់លទ្ធភាព និងកិច្ចសហការមនុស្សធម៌ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកបន្ថែមថាកំពង់ចម្លងមិនត្រឹមតែជាមធ្យោបាយចម្លងប្រជាពលរដ្ឋនោះទេប៉ុន្តែថែមទាំងបានជួយដល់សេដ្ឋកិច្ចជាតិ និង ចូលរួមដល់សកម្មភាពមនុស្សធម៌ជាច្រើនទៀតនៅក្នុងសង្គម ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថាលទ្ធភាព និង សកម្មភាពជួយគ្នានៅក្នុងសកម្មភាពមនុស្សធម៌គឺជាការផ្ដល់នូវលទ្ធផលជាក់ស្ដែងដល់សង្គមជាតិ ពីព្រោះមានលទ្ធភាពហើយបើមិនមានសកម្មភាពក៏មិនអាចជួយឲ្យមានលទ្ធផលបានដែរ។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ក្រៅពីចុះបេសកកម្មព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្ដាខេត្តកសម្រាប់ក្រុមបានចុះធ្វើសកម្មភាពអប់រំសុខភាព និងព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រ រោងចក្រ មជ្ឈមណ្ឌលកុមារកំព្រាដែលសកម្មភាពទាំងអស់នេះមានការចូលរួមពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ជួយផ្ដល់លទ្ធភាពដល់សមាគមដើម្បីធ្វើសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More