Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ហ្វឹកហ្វឺនបច្ចេកទេសអំពីគ្រឿងផ្គុំ និងឧបករណ៍ស្គែនស្វែងរកមនុស្សកៀបជាប់ក្នុងគំនអគារ

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពល បានហ្វឹកហាត់អំពីគ្រឿងផ្គុំ និងឧបករណ៍ស្គែនស្វែងរកមនុស្ស ទំនើបចំនួន៣ប្រភេទដូចជា ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិត ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិតផ្តល់ជាសញ្ញារំញ័រ ឧបករណ៍ស្វែងរកចរន្តអគ្គីសនី។

ការហ្វឹកហាត់ប្រើប្រាស់នូវឧបករណ៍ទាំងអស់នេះគឺ ដើម្បីបង្កើនសមត្ថភាពលើសេវាសង្គ្រោះអោយមានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងការងារត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ នៅពេលមានគ្រោះអាសន្នដូចជាការបាក់រលំអគារជាដើម។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានជំនួសមុខជូន មេបញ្ជាការកងពល ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចលេខ៧០ សូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ដែលលោកតែងតែគាំទ្រដល់កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ជានិច្ចរហូតមក។ លោកថាក្នុងនាមកងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ សូមប្តេជ្ញាយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ ថែទាំសម្ភារដ៏មានតំលៃទាំងអស់នេះអោយបានល្អ និងបំរើប្រជាពលអោយអស់ពីលទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More