Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចុម! ដឹកតាមម៉ូតូ យកទៅរំលោភ ក្នុងផ្ទះសំណាក់?

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវប៉ូលិស ឃាត់ខ្លួន ករណី រួមភេទជាមួយអនិតិជន កាលពីថ្ងៃទី២០ វិច្ឆិកា ២០២០ ម៉ោង១៦ និង០០នាទី នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូក បន្ទបលេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ៦ វិច្ឆិកា ២០២០ ម៉ោង២១ និង០០នាទី យុវជន ឈ្មោះ រុំ ចាន់សារ៉ា  អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់បឹងឈូក ដោះសំលៀកបំពាក់ធ្វើសកម្មភាពរួមភេទបានសម្រេចជាមួយ ជនរងគ្រោះឈ្មោះ ឡ ស ឡ  ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី (ជនសង្ស័យឃាត់ខ្លួនតាមបណ្តឹងរបស់ក្រុមគ្រួសាររបស់ជនរងគ្រោះ) ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More