Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឈរចាំលក់ថ្នាំញៀន ទាំងយប់ទាំងថ្ងៃ តាមផ្លូវបេតុង និងក្បែរសាលារៀន ជាប់ខ្នោះបានសម្រេច!

ខេត្តកណ្តាល៖ ប៉ូលិស ឃាត់ខ្លួនជនសង្ស័យម្នាក់
ករណី ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅថ្ងៃសុក្រ. ៥កើត ខែមឹគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ២០ ខែ វិច្ឆិកា គ.ស២០២០ វេលាម៉ោង ១៦ និង ៣០ នាទី នៅចំណុច ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្សយ័ ចំនួន២នាក់( គេចខ្លួនម្នាក់)
ឈ្មោះ តៃ ចេ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ ត្រព្រាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ឃាត់ខ្លួន ។

២ ឈ្មោះ សុច ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ( គេចខ្លួន )

វត្ថុតាងចាប់យក៖

១ សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០២កញ្ចប់តូច ទម្ងន់ ១,០៧ ក្រាម ។

២ ទូរសព្ទ័ ០១គ្រឿង ម៉ាកNOKiA ចុចពិល។

ប្រភពប្រាប់ថា នៅមុនថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ តែងតែរាយការណ៍ មកកម្លាំងផ្នែកជំនាញថា នៅចំណុចកើតហេតុ ភូមិត្រពាំងព្រៃ មានជនសង្ស័យ ឈ្មោះ សុច និង បក្សពួក ធ្វើសកម្មភាពលក់ថ្នាំញៀន ទាំងយប់ទាំងថ្ងៃ នៅតាមផ្លូវបេតុង និងក្បែរសាលារៀនដំណាក់ព្រីង។

ក្រោយពីបានទទួលព័ត៌មានរួចមក កម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៏រដ្ឋបាលទំនប់ធំ និងផ្សារដែក បានចុះល្បាតឃ្លាំមើល ដល់ចំណុចកើតហេតុ។ នៅម៉ោងកើតហេត ឃើញជនសង្សយ័ឈ្មះ តៃ ចេ ជាកូនចៅ របស់មុខសញាឈ្មោះ សុច កំពង់ធ្វើសកម្មភាព ឈរចាំលក់ថ្នាំញៀននៅចំណុចកើតហេតុ កម្លាំងសមត្ថកិច្ច ក៏បានបង្ក្រាប ចាប់ឃាត់ខ្លួន និង ចាប់យកវត្ថុតាងបានដូចខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។

នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ តៃ ចេ សារភាពថា  ខ្លួនជាអ្នកលក់ថ្នាំញៀនអោយឈ្មោះ សុច ដោយឈ្មោះ សុច ជាអ្នកប្រើមក ដោយកមកចាំលក់អោយគេក្នុងតម្លៃ០១កញ្ចប់តូច ១០ ដុល្លា និងទទួលបានកម្រៃ ៥០០០រៀល ពេលលក់បាន។

បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More