Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី គ្រឿងញៀន

បាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះគឹម កុយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិប្រគាប ឃុំរោងជ្រៃ ស្រុកថ្មគោល ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនឃាត់ខ្លួនរួមទាំងវត្ថុតាងជាក់ស្តែង។

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំកម្លាំងដោយ លោកវរសេនីយឯកផង់ សុភាព អធិការស្រុកថ្មគោល។

វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ថ្នាំញៀនមេតំហ្វេតាមីន (ម៉ាកកក) ចំនួន៤កញ្ចប់ ទម្ងន់៨,៧៧ក្រាម ទូរស័ព្ទដៃចាស់១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញស្រុកថ្មគោលកំពុងសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅការិយាប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More