Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មើលសឹងមិនស្គាល់ ប្អូនស្រី យ៉ង ស្រីនីត !

សិល្បៈ៖ ក្រោយពេលទទួលបានការពេញនិយម លើបណ្តាញសង្គមហ្វេសបុក ប្អូនស្រីយ៉ង ស្រីនីតកំពុងតែទទួលបានការជួយសង្រ្គោះជ្រោមជ្រែងអោយមានឱកាសធ្វើការងារល្អៗ។នាងតូចមុខស្រស់រូបនេះ ក្រៅពីទទួលបានការទាក់ទាញហើយបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ថែមទាំងបានក្រុមការងារសំអាងការមួយយកទៅច្នៃកែខៃទៅជាមនុស្សថ្មី។នាងស្រស់ស្អាតណាស់មើលសឹងតែមិនស្គាល់ ក្រោយពេលតុបតែងឡើងដូចព្រះនាងតូចតែម្តង។

   មកមើលសម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណតិចមើល ប្លែកយ៉ាងណាដែរ ក្រោមការរៀបចំពិសេសពី  ប្រសិទ្ធសិរី សំអាងការ ។ទាំងនេះជាការលើកឡើងនូវពាក្យពេចន៍ដែលខាងសំអាងការខាងលើ ចង់បង្ហាញ។ ការលើកយកនូវភាពរចនានេះ បានរុញអោយប្អូនស្រីនៅតែតំបន់ភ្នំរូបនេះផុសត្រដែតប្រកបដោយភាពស្រស់សោភានិងសរសើរហើយ ត្រេកអរបានជួយនាងអោយក្លាយជាមនុស្សថ្មី។ជាពិសេសគេមិននឹកស្មានថា សំអាងការដែលកំពុងពេញនិយមមានស្នាដៃនេះអាណិតស្រឡាញ់នាងរហូតទាក់ទងបានយកមកកែតុបតែងអោយស្អាតគ្រាមហាជនកំពុងតែចាប់អារម្មណ៍។

យ៉ង ស្រីនីត មានបងប្អូន៦នាក់ ស្រី៥ ប្រុស១ នាងជាកូនច្បងគេ។ ឪពុកធ្វើការសំណង់ ម្តាយធ្វើចេកឆាបលក់។ស្រីនីតទទួលបានការទាក់ទាញខ្លាំងលើបណ្តាញសង្គមលើផ្នែកសម្រស់ផ្ទៃុខគឺស្អាតផូរផង់បែបធម្មជាតិខ្មៅស្រស់។នាងមានជីវភាពលំបាកហើយត្រូវបានគេចាប់ចិត្តយកមកភ្នំពេញបានឧកញ៉ា មហាជនខ្លះជួយផ្តល់ថវិកាសម្ភារៈផ្សេងៗដល់នាងនិងឪពុកម្តាយ។ ស្រីនីតបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ភីអិនអិន ថតសំអាងការ ថតរឿង។ចុងក្រោយឭថាពាក់មីនិងសម្រេចយកមករស់នៅជាមួយដោយទុកដូចកូនចិញ្ចឹមផ្តល់ការសិក្សាជូនដើម្បីសម្រួលការលំបាក។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More