Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ភរិយា លោក គួច ចំរើន នាំយកថវិកា មូលនិធិ 1$ 1Person Save Life Cambodia ជូនមន្ទីរពេទ្យកុមារ អង្គរខេត្តសៀមរាប

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន នាំយកថវិកាឧបត្ថម្ភ $ 9,900 របស់មូលនិធិ 1$ 1Person Save Life Cambodia ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងក្រុមការងាររបស់លោក សាយ ( Sai )។

ថវិកាឧបត្ថម្ភចំនួន $ 9,900 តាមរយៈ លោកជំទាវ អ៊ូធីតាពៅ គួច ចំរើន របស់មូលនិធិ 1$ 1Person Save Life Cambodia ត្រូវបានរៀបចំក្នុងការចូលរួមបរិច្ចាគដល់មន្ទីរពេទ្យ ដែលបម្រើដល់សេវាសុខាភិបាលដល់កុមារនៅកម្ពុជា ចំនួន 2 ដែលក្នុងនោះ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរសៀមរាប ប្រមាណ 60% ស្មើនឹងថវិកា $ 5,940 និង ជូនដល់កម្មវិធី រត់ដើម្បីមនុស្សធម៌ជាមួយសាយ (Sai) 40% ស្មើនឹងថវិកា $ 3,960 ។

ក្នុងនាមលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និងក្នុងនាមប្រជាជន ខេត្តព្រះសីហនុ សូមសម្ដែងនូវការគោរពកោតសរសើរ ចំពោះស្មារតី និងការចូលរួមប្រកបដោយទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមមូលនិធិ 1$ 1Person Save Life Cambodia និងសូមជូនពរ សមាជិកនៃមូលនិធិ បានប្រកបដោយសេចក្ដីសុខសុភមង្គល សុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More