Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយសួរសុខទុក្ខលោកស្រី គឹម ប៉ាវ មេភូមិដំណាក់សង្កែ!

ភ្នំពេញ៖ នាព្រឹកទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមដំណើរជាមួយលោក អ៊ុយ សុន ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខ លោកស្រី គឹម ប៉ាវ ជាមេភូមិដំណាក់សង្កែ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

អំណោយដែល ក្រុមការងារបាននាំយក ទៅជូនដល់ អ្នកជំងឺ រួមមាន៖

ថវិកាសរុបចំនួន មួយលាន បួនសែនរៀល (១,៤០០,០០០រៀល) ក្នុងនោះមានថវិកាលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ១លានរៀល, ថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀល – ង្ករ០១ការ៉ុង, ផ្លែឈើស្រស់០១កន្ត្រក, ភេសជ្ជៈចម្រុះចំនួន០៤កែស, មី០១កែស, ទឹកត្រី០១យួរ, មុងភួយកន្ទេល០១កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More