Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប៉ុន្មានថ្ងៃមុន បង្ហោះបង្ខូច កិត្តិយសថ្នាក់ដឹកនាំ ខេត្តកែប ម្សិលម៉ិញ ខេត្តកំពត តែម្ចាស់រូបពិតថា…!

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ មានគណនីហ្វេសបុកឈ្មោះ Seang Mey បានធ្វើការបង្ហោះព័ត៌មានមួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពត។

ដូច្នេះ ស្នងការនគរបាលខេត្តកំពត សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាន ក្លែងក្លាយមួយនេះ ដែលមានចេតនា បង្កាច់បង្ខូចដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថា្នក់ដឹកនាំ។ ពាក់ព័ន្ធ ទៅនឹងករណីបង្ហោះបង្ខូចប៉ះពាល់ កិត្តិយសថ្នាក់ដឹកនាំនេះ សមត្ថកិច្ចជំនាញបានធ្វើការទំនាក់ទំនងទៅម្ចាស់រូបថត ដែលយើងធ្លាប់បាន ស្គាល់ និងធ្លាប់រងគ្រោះ ដោយជនអនាមិកយករូបភាពរបស់នាង ក៏ដូចជាក្រុមគ្រួសារ ទៅបង្កើតជាគណនី ហ្វេសប៊ុក បង្ហោះព័ត៌មានក្លែងក្លាយ ប្រឌិតរឿងមិនមានការពិត ក្នុងចេតនាព្យាបាត និងទម្លាក់កំហុសលើគ្រួសារ មួយនេះ ម្តងជាពីរដងរួចមកហើយ។ ក្រោយពេលសាកសួរព័ត៌មាន និងជួបផ្ទាល់ជាមួយក្រុមគ្រួសារ របស់នាង ពួកគាត់ក៏បានសហការជាមួយសមត្ថកិច្ចយើងធ្វើវីដេអូបំភ្លឺព័ត៌មាន និងសំណូមពរដល់សមត្ថកិច្ច ស្រាវជ្រាវស្វែងរកជនអនាមិកនោះយកមកផ្តន្ទាទោសតាមច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជន ដែលតែងតែចូលរួមចំណែក ក្នុងការសហការ ជាមួយកម្លាំងជំនាញស្នងការដ្ឋាន ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម៕

វីដេអូ​ បំភ្លឺ​របស់ ប្អូនស្រី ​ទ្រី​ ស៊ាង​ម៉ី​ និង ​ក្រុម​គ្រួសារ

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More